ប្រទេសឥណ្ឌាចាប់ខ្លួនមនុស្ស ៤នាក់ ក្នុងករណីសម្លាប់និស្សិត នៅរដ្ឋ Manipur

2023/10/03 04:02:00 am        101

រដ្ឋមន្ត្រីប្រចាំរដ្ឋ Manipur នៅភាគឦសានប្រទេសឥណ្ឌា លោក N. Biren Singh កាលពីថ្ងៃអាទិត្យ (ទី១ ខែតុលា) បាននិយាយថា ភ្នាក់ងារសន្តិសុខបានចាប់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងការសម្លាប់និស្សិត ២រូប ដោយការស្លាប់នោះ បាននាំឲ្យមានការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងរដ្ឋ ដែលរងគ្រោះដោយការបង្កអំពើហិង្សាពីសំណាក់ជនជាតិភាគតិច។

ដោយចាត់ទុកថា នេះគឺជាស្នាដៃដ៏ធំនោះ លោក Singh បាននិយាយថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រឹងប្រែងរួមគ្នារបស់យោធាឥណ្ឌា កងកម្លាំងប៉ារ៉ាយោធា កងកម្លាំងប្រដាប់អាវុធ Assam (AR) និងនគរបាលរដ្ឋប្រចាំ។

ការសម្លាប់និស្សិត ២នាក់មកពីកុលសម្ព័ន្ធ Meiti បានបង្កឲ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សាជាថ្មីម្ដងទៀត រវាងក្រុមកុលសម្ព័ន្ធ Kukis និង Meitis។ និស្សិតទាំង ២នាក់នោះ បានបាត់ខ្លួននៅក្នុងខែកក្កដាឆ្នាំនេះ ហើយរូបភាពនៃសាកសពរបស់ពួកគេ បានលេចឡើងនៅលើប្រព័ន្ធអ៊ីនធឺណិត កាលពីសប្តាហ៍មុន។

អាជ្ញាធរបានប្រកាសបម្រាមគោចរមិនកំណត់ពេល នៅទីក្រុង Imphal និងតំបន់មួយចំនួនរបស់រដ្ឋ Manipur បន្ទាប់ពីនិស្សិតជាង ៨០នាក់បានរងរបួស កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា បន្ទាប់ពីមានការតវ៉ាប្រឆាំង ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចាប់ពង្រត់ និងសម្លាប់និស្សិតទាំង ២នាក់នោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm