ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​រួចរាល់​សម្រាប់​ការ​ប្រកួត​ជាមួយ​បា​រ៉ែ​ន​ស្អែក​នេះ​

2021/06/03 09:36:25 am        152

បាល់ទាត់៖ គិត​ត្រឹម​ពេលនេះ​នៅសល់​មិន​ដល់​មួយថ្ងៃ​ទៀត​ទេ ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោកឆ្នាំ២០២២​ កាតា និង​ពានរង្វាន់​ទ្វីប​អាស៊ី​២០២៣ ​ចិនជុំ​ទី​២ ​តំបន់​អាស៊ី​រវាង​ម្ចាស់ផ្ទះ​បា​រ៉ែ​ន និង​កម្ពុជា​ចូល​មក​ដល់​។​

​ការប្រកួត​នេះ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​បា​រ៉ែ​នវេលា​ម៉ោង ៧​និង​៣០​នាទី​យប់ត្រូវ​នឹង​ម៉ោង ១១​និង​៣០​នាទី​យប់​ម៉ោង​នៅ​កម្ពុជា ហើយ​ទូរទស្សន៍​បាយ័ន និង​ប៊ី​ធី​វីផ្សាយ​ផ្ទា​ល់​ពី​ទីនោះ​។​ ចំពោះ​មុខ​ក្រុម​ដែល​ដឹកនាំ​ដោយលោក ​ហុងដា កំពុងតែ​ត្រៀមលក្ខណៈដោយ​បាន​ធ្វើការ​ហ្វឹកហាត់​ជាប្រចាំ បន្ទាប់ពី​ទៅដល់​ប្រទេស​បា​រ៉ែ​ន​ដោយ​សុវត្ថិភាព​។ ជើង​ទី​១ នៅ​រាជធានី​ភ្នំពេញ បា​រ៉ែ​នឈ្នះ​កម្ពុជា ១​ទល់នឹង​០ នៅ​នាទី​ទី​៧៨ ដោយ​កីឡាករ Komail Al Aswad​។ ទោះបី​បញ្ចប់​ ៥ប្រកួត​បាន​ត្រឹមតែ ​១​ពិន្ទុ ជម្រើស​ជាតិ​កម្ពុជា​នៅ​មាន​សង្ឃឹម​ខ្លះ​ដែរ បើ​ឈ្នះ ៣ប្រកួត​នៅសល់​នេះ​។​

​ចំណែក​បា​រ៉ែ​ន​បច្ចុប្បន្ន​ឈរ​នៅ​លេខ​២ ​មាន ​៩​ពិន្ទុ ចាញ់​ក្រុម​លេខ​១ ​អ៊ីរ៉ាក់ ​២​ពិន្ទុ តែ​នាំមុខ​អ៊ីរ៉ង់ ​៣​ពិន្ទុ​។ បា​រ៉ែ​ន​បាន​ដាក់​គោលដៅ​ឈ្នះ​ ៣​ប្រកួត​នៅសល់​នេះ ខណៈ​ ២លើក​កន្លង​ទៅ​ប្រកួត​បាល់ទាត់​ពិភពលោក ២០០៦​ នៅ​អាល្លឺម៉ង់ និង​២០១០ ​អាហ្វ្រិក​ខាងត្បូង បា​រ៉ែ​ន​ជិត​បាន​លេង​ជុំ​ចុងក្រោយ តែ​ចាញ់​ការប្រកួត Playoff អន្តរទ្វីប​ជាមួយ​ទ្រី​ណា​ដា​ត និង​តូ​បា​កូ និង​ណូ​វែ​ល​ហ្សឺ​ឡង់​។​ សូម​ជម្រាប​ជូន​ថា​ ប្រកួត​បន្ទាប់​ថ្ងៃ​ទី​៧ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់ និង​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        91
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        103
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm