ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសជួបជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ

2023/10/03 04:09:48 pm        150

ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរដល់បងប្អូនកម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទោះបីជាបច្ចុប្បន្នប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលមានការប្រកួតប្រជែង ក្នុងការនាំចេញផលិតផលកាត់ដេរទៅក្រៅប្រទេសជាមួយកម្ពុជា គឺមិនមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសាកល។ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះជួល សូមជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល កុំដំឡើងថ្លៃចំពោះបងប្អូនកម្មករនិយោជិត។ ចំណែកអគ្គិសនីកម្ពុជា បន្តគិតគូរលើការបញ្ចុះតម្លៃភ្លើងដល់បងប្អូនកម្មករនិយោជិតដដែល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាបណ្ដាក្រសួងស្ថាប័នទាំអស់ នៅពេលទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺមានគោលដៅចំបងបំផុតធ្វើយ៉ាងណា ដើម្បីទាញផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ស័យក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល។

សម្ដេចធិបតី សម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថ​នេះមិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មានវិទ្យុបរទេសនៅក្រៅស្រុកមួយ មិនដែលហ៊ានផ្សាយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្ដែខិតខំប្រឌិតព័ត៌មានផ្សព្វផ្សាយ រឿងមិនពិត ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាឱ្យពលរដ្ឋខឹងស្អប់មកលើរាជរដ្ឋាភិបាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ករណីការសាងសង់ប្រាសាទនៅប្រទេសថៃ ដែលមានការប្រតិកម្មពីប្រជាពលរដ្ឋ សម្ដេចធិបតី បានណែនាំដល់ក្រសួងវប្បធម៌ ក្នុងការដោះស្រាយ នឹងពន្យល់ដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះ សម្ដេចធិបតី ក៏បានយកករណីនេះ ពិភាក្សាជាមួយនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ក្នុងការដោះស្រាយលើករណីនេះផងដែរ។

សម្ដេចធិបតី បានបញ្ជាក់ថា ករណីមួយចំនួនដែលបានកើតឡើង ដូចជាករណីពន្ធដារជាដើម សម្ដេច បានផ្ដល់សិទ្ធិដល់ក្រសួង ស្ថាប័នសាមី ជាអ្នកធ្វើការដោះស្រាយ និងពន្យល់ដល់ប្រជាពលរដ្ឋ ដែលនេះ គឺជារបៀបរបបក្នុងការធ្វើការងាររវាងនាយករដ្ឋមន្រ្ដីជាមួយស្ថាប័នពាក់ព័ន្ធ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការងារសំខាន់ចំនួន៣ ដែលសម្ដេចធិបតី តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំនោះគឺ ទី១.គិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ នឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត។ ២.បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ទី៣.ក្រៅពីថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីមានជីវភាពរឹតតែប្រសើរឡើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ផែនការសកម្មភាពបានរៀបចំរួចហើយ គឺរដ្ឋាភិបាលនឹងចំណាយថវិកា៣៦លានដុល្លារ ក្នុង១ឆ្នាំលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជន ក្នុងគ្រួសារក្រីក្រចំនួន ១,៥ លាននាក់នាពេលខាងមុខនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅពេលនាយករដ្ឋមន្រ្ដីថៃ អញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា សម្ដេចធិបតី និងនាយករដ្ឋមន្រ្ដីថៃ ក៏បានពិភាក្សាគ្នា ក្នុងការពង្រីកបន្ថែមជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។ ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការជាច្រើនទៀត នៅតាមច្រកព្រំដែនប្រទេសទាំងពីរផងដែរ។

សម្ដេចធិបតី បានបញ្ជាក់ថា នាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន សម្ដេចនឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជនគឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងពន្ធដារ គោលការណ៍ដោះស្រាយរួម នឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្ដែអ្វីដែលសម្ដេចធិបតី បញ្ជាក់ជូនប្រជាពលរដ្ឋ នាព្រឹកនេះ គឺរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀត ចំពោះប្រជាពលរដ្ឋឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តមិនយកពន្ធលើដីកសិកម្ម សម្ភារៈកសិកម្ម កសិផលកសិកម្ម អចលនទ្រព្យតម្លៃថោកជាង ២៥០០០ ដុល្លារនោះទេ ។ ពន្ធការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន, ពន្ធផ្លូវចំពោះម៉ូតូ ទោចក្រយានយន្ត ក៏បន្តមិនយកពន្ធដែរ។

សម្ដេចធិបតី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី គឺមិនត្រូវយកពន្ធទេ។

សម្ដេចធិបតីបញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើលលើករណីនេះ មិនត្រូវយកពន្ធលើប្រជាពលរដ្ឋឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្ដីនៅតាមក្រសួងស្ថាប័ននីមួយៗ កុំអនុវត្តលើសចំពោះនីតិវិធីនៃការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យសោះ ចំពោះការអនុវត្តនីតិវិធីរបស់ខ្លួន។ករណីនេះដើម្បីកុំឱ្យបុគ្គល ១នាក់ ២នាក់ ទៅធ្វើឱ្យប៉ះពាល់ដល់ការខិតខំរបស់រាជរដ្ឋាភិបាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា របៀបធ្វើការរបស់សម្ដេចទោះពេលខ្លះ មិនបានចេញសារដោយផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារទាំងធំ ឬតូច គឺសម្ដេចបានពិនិត្យដោះស្រាយ និងបានដាក់បទបញ្ជាទៅដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដោយផ្ទាល់ ក្នុងការដោះស្រាយទាំងអស់។ ខណៈពេលខ្លះម៉ោង១២ ទៅ ១ នាទីយប់ សម្ដេចនៅតាមដានព័ត៌មានដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីរុញទៅឱ្យស្ថាប័នពាក់ព័ន្ធ ក្នុងការដោះស្រាយជាបន្ទាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដរាបណាប្រជាពលរដ្ឋបោះឆ្នោតជូនកាន់តែច្រើន រាជរដ្ឋាភិបាលនឹងបម្រើ និងដោះស្រាយជូនដល់ពួកគាត់កាន់តែច្រើន ពោលគឺរាជរដ្ឋាភិបាលគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ជំហាន និងគ្រប់កាលៈទេសៈទាំងអស់ មិនថាសម្តេចទៅបេសកកម្ម នៅក្រៅប្រទេសនោះក្ដី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមប្រឆាំងខ្លះនិយាយឡើងតែពីវប្បធម៌សន្ទនា ប៉ុន្ដែគ្រប់ពេលពួកគេតែងតែជេរ និងមួលបង្កាច់សម្ដេច និងសម្ដេចតេជោ ដែលទង្វើនេះ មិនបានបង្ហាញពីឆន្ទៈក្នុងការសន្ទនាពិតប្រាកដនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm