លោកអូឡាហ្វ សូល៖អាល្លឺម៉ង់នឹងមិនអនុញ្ញាតឲ្យវិបត្តិជនភៀសខ្លួនរបូតចេញពីការគ្រប់គ្រងទេ

2023/10/03 05:02:26 pm        129

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងធ្វើឲ្យ ប្រាកដថា ស្ថានភាពជនភៀសខ្លួនបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រង ហើយជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ នឹងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញកាន់តែលឿន នាពេលអនាគត។

លោកសូល បាននិយាយនៅឯកិច្ចប្រជុំសាលាក្រុងក្នុងទីក្រុងហាំប៊ឺក (Hamburg) កាលពីថ្ងៃចន្ទថា អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានបដិសេធ នឹងត្រូវចាកចេញម្តងទៀត។ យើងនឹងធ្វើការប្រឆាំងនឹងការបាត់បង់ការគ្រប់គ្រងជានិច្ច ព្រោះវាមិនល្អសម្រាប់រដ្ឋមួយ ឬប្រទេសលទ្ធិប្រជាធិបតេយ្យមួយទេ។

លោកអធិការបតី ក៏បាននិយាយផងដែរថា ច្បាប់អន្តោប្រវេសន៍ទូទៅរបស់សហភាពអឺរ៉ុប នឹងធានាថា ជនអន្តោប្រវេសន៍ ត្រូវបានចុះឈ្មោះនៅក្នុងប្រទេសសហភាពអឺរ៉ុប ដែលពួកគេចូលប្លុកនេះ ជាលើកដំបូង។ លោកបានបន្តទៀតថា ចន្លោះពី៧០ភាគរយទៅ៨០ភាគរយនៃអ្នកចូលទៅក្នុងប្រទេសអាល្លឺម៉ង់ពីមុន បានស្ថិតនៅក្នុងរដ្ឋសហភាពអឺរ៉ុបមួយផ្សេងទៀត «ប៉ុន្តែមិនត្រូវបានចុះឈ្មោះ នៅទីនោះទេ»។

សម្ព័ន្ធបីគណបក្សរបស់លោកសូល បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ដ៏ធូររលុងរបស់អាល្លឺម៉ង់ ដោយមើលឃើញពីចំនួនកើនឡើងយ៉ាងខ្លាំង និងការគំរាមកំហែងផ្នែកនយោបាយ ដែលកំពុងកើនឡើងពីគណបក្សជម្រើសស្តាំនិយមអាល្លឺម៉ង់។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សជាង ២០៤.000នាក់ បានស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអាល្លឺម៉ង់រហូតដល់ខែសីហា ពោលគឺកើនឡើង ៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាជ្ញាធរមូលដ្ឋានជាច្រើន បានព្រមានថា ពួកគេលែងមានលទ្ធភាពផ្តល់លំនៅឋានទៀតហើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm