អាជីវ​ករ​លក់ទឹក​អាល់កុល​ក្លែងក្លាយ ប្រឈម​នឹង​ការ​ដក​អាជ្ញាប័ណ្ណ ​និង​ទទួលទោស​ដាក់​ពន្ធ​ធនាគារ

2021/06/02 06:12:10 pm        150

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​បាន​បញ្ជាក់ថា ​ចំពោះ​បុគ្គល​រូប​ណា​ ដែល​ល្មើស​ពាក់ព័ន្ធ​អាល់កុល​ក្លែងបន្លំ ​ឬ​អាល់កុល​ក្លែងក្លាយ ​នឹង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​ ដូចជា​ ការព្យួរ ​ការដកហូត ​ការលុបចោល​វិញ្ញាបនបត្រ ​ឬ​អាជ្ញាប័ណ្ណ ការ​ពិន័យ​អន្តរការណ៍​ ទោស​ពិន័យ​ជា​ប្រាក់​ ឬ​ឈាន​ដល់​ទោស​ដាក់​ពន្ធ​ធនាគារ​។

ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​នៃ​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២១​នេះ បាន​ថ្លែងថា មន្ត្រី​ស៊ើបអង្កេត​ក្តី​ នគរបាល​យុត្តិធម៌​ក្តី ​ជានិច្ចកាល​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. តែងតែ​ចាត់វិធានការ​ដោយ​អនុលោម​តាម​នីតិវិធី​ច្បាប់ ​ពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព ​សុវត្ថិភាព​ លើ​ផលិតផល​ទំនិញ ​និង​សេវា និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ទៅតាម​ទំហំ​នៃ​បទល្មើស ​ហើយ​ករណី​ធ្ងន់ធ្ងរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

ឯកឧត្តម ផាន អូន បាន​បន្ថែមថា ​ទាក់ទិន​ករណី​ខាងលើនេះ​ ការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​អាល់កុល​ក្លែងបន្លំ​ក្តី ​ឬ​អាល់កុល​ក្លែងក្លាយ​ឆ្នាំ​២០២១​នេះ ​មាន​បរិមាណ​ថយ​ចុះ​ចំនួន​ប្រមាណ​ជាង ៣០​តោន ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ និង​ឆ្នាំ​២០២០ ​ដែល​មាន​ប្រមាណ​ជាង​ ៨០​តោន​។

លោក ឆៃ សុវណ្ណ អាជីវករ​លក់​ម៉ាស់ ​និង​អាល់កុល នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ ​រាជធានី​ភ្នំពេញ ​បាន​គាំទ្រ​លើ​ចំណាត់ការ​ខាងលើនេះ ​ចំពោះ​បុគ្គល​ដែល​គិត​ប្រយោជន៍​របស់​ខ្លួន​ធំ​ជាង​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅប្រើ​ប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ​។

សូមបញ្ជាក់ថា គិត​ក្នុង​រយៈពេល​ពេញ​១​ខែឧសភា ​កន្លងទៅនេះ ​ដោយមាន​ការណែនាំ និង​ចង្អុល​បង្ហាញ​របស់​ឯក​ឧ​ត្ត​ម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​បាន​ចុះបង្ក្រាប ​និង​រឹបអូស​អាល់កុល​ក្លែងក្លាយ​ ឬ​ មេ​តា​ណុល​សរុប​ចំនួន​ប្រមាណ​ជាង ​៥៣​តោន​ឯណោះ​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm