កម្មករ​កម្មការិនី​២១​នាក់ ​រង​របួស​ធ្ងន់​ស្រាល ក្រោយ​រថយន្ត​ដឹក​ពួកគេ​រ៉េ​ចង្កូត​ទៅ​បុក​ដើម​ឈើ​នៅ​ស្រុក​ឧដុង្គ

2021/06/02 11:32:58 am        194

ភំ្នពេញ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឱ្យ​ដឹង​ថា កម្មករ​កម្មការិនី​រហូត​ដល់​ទៅ ២១​នាក់ បាន​រង​របួស បន្ទាប់​ពី​រថយន្ត​ដឹក​ពួកគេ​បាន​រ៉េ​ចង្កូត​ទៅ​បុក​នឹង​ដើម​ឈើ​នៅ​ឯ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​បែប​នេះ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​ បាន​ឱ្យ​ដឹង​ទៀត​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ម៉ោង ៦​ព្រឹក​​ថ្ងៃ​ទី​០២ ខែមិថុនា នេះនៅ​ត្រង់​ភូមិច្បារច្រុះ ស្ថិត​ក្នុង​ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​កម្មករ​កម្មការិនី​ពី​ស្រុក​ថ្ពង​នោះ បាន​រ៉េ​ចង្កូត​ទៅ​បុក​ដើម​ឈើ។

បើ​តាម​ប្រភព​ដដែល​នេះ កម្មករ​កម្មការិនី ២១​នាក់ បាន​រង​របួស ក្នុង​នោះ​មាន​កម្មការិនី​ចំនួន ៩​នាក់ និង​មាន​អ្នក​របួស​ធ្ងន់​ចំនួន ៦​នាក់។

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ឱ្យ​ដឹង​ទៀត​ថា កម្មករ​កម្មការិនី​ទាំង​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ឧដុង្គ និង​មន្ទីរ​ពេទ្យ​ឯកជន​ផង​ដែរ៕

អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        76
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        62
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm