
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកទៅឲ្យអ្នកនយោបាយជើងចាស់ម្នាក់ថា មិនចេះខ្មាស់ក្មេង ខណៈអ្នកនយោបាយរូបនោះតែងតែជេរប្រមាថ និងមើលងាយដល់ក្មេងហើយ តែបែជាមកបបួលក្មេងសន្ទនាទៅវិញ ខណៈការបបួលនេះត្រូវបានសម្តេចបដិសេធមិនធ្វើការសន្ទនាជាមួយនោះឡើយ។
ថ្លែងក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមរោងចក្រសហគ្រាសចំនួន១៨០៩៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នំា២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មានអ្នកនយោបាយជើងចាស់ខ្លះ បានមកបបួលសម្តេចធ្វើការសន្ទនាគ្នា ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសារអ្នកនយោបាយរូបនេះធ្លាប់សន្ទនាជាច្រើនលើកច្រើនសារមកហើយជាមួយមនុស្សចាស់ដូចគ្នា ប៉ុន្តែក្រោយការចរចារួចបែជាអ្នកនយោបាយជើងចាស់រូបនោះបច្ចុប្បន្នកំពុងនីរទេសខ្លួននៅក្រៅប្រទេស លួចជេរ និងប្រមាថពីក្រោយខ្នងទៅវិញ។
បើទោះបីជាសម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ឈ្មោះថា អ្នកនយោបាយជើងចាស់ដែលមិនខ្មាស់ក្មេងនោះជាអ្នកណាក៏ដោយក៏គេអាចដឹងថា អ្នកនយោបាយជើងចាស់រូបនោះជាទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្សពួកដែរ៕អត្ថបទបាន ចក់