ភាពយន្តភាគរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» បានបិទបញ្ចប់ការថត និងការចាក់ផ្សាយដោយជោគជ័យ

2023/10/03 06:14:50 pm        90

ភ្នំពេញ៖ គណៈកម្មការផលិតភាពយន្តភាគ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» បានរៀបចំពិធីក្រុងពាលី បិទបញ្ចប់កញ្ចក់កាមេរ៉ា ក្រោយការថតនិងចាក់ផ្សាយខ្សែភាគយន្តភាគប្រវត្តិសាស្ត្រ ទាក់ទងនឹងជីវប្រវត្តិពិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ចប់ដោយជោគជ័យ។

ពិធីដែលរៀបចំឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនានេះ ប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទីប្រឹក្សាគណៈកម្មការផលិតភាពយន្តភាគ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» និងលោកជំទាវ និងមានការចូលរួមពីគណៈកម្មការ ផលិតករ ក្រុមការងារ និងសិល្បករ សិល្បការិនីជាច្រើនរូបទៀត។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទីប្រឹក្សាគណៈកម្មការផលិតភាពយន្តភាគ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» មានប្រសាសន៍ថា បន្ទាប់ពីការខិតខំប្រឹងប្រែង​ពីក្រុមការងារនិងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន , ភាពយន្តភាគប្រវត្តិសាស្ត្រអំពីជីវប្រវត្តិរបស់ថ្នាក់ដឹកនាំ បានថតចប់គ្រប់ឈុតឆាក​សំខាន់ៗ ឆ្លុះបញ្ជាក់ពីទិដ្ឋភាពពិតជាក់ស្តែង ហើយគ្រប់សិល្បករ សិល្បៈការិនី តួសំដែងទាំងអស់​ក៏ធ្វើបានល្អ ទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្នុងអំឡុង​ពេលចាក់ផ្សាយនៃភាព​យន្តភាគនេះ។ ហើយការ រៀបចំពិធីក្រុងពាលីនាពេលនេះ ដើម្បីបិទកញ្ចក់កាមេរ៉ា បញ្ចប់ការថតជាស្ថាពរ។

ឯកឧត្តម ហ៊ុយ វាសនា ប្រធានគណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោម​ពន្លឺព្រះចន្ទ​ពេញបូណ៌មី បានបង្ហាញពីមោទនភាពដែលក្រុមការងារទាំងអស់បានសហការគ្នា បានយ៉ាងល្អ ផលិតភាពយន្តភាគពីប្រវត្តិរបស់ថ្នាក់ដឹកនាំប្រទេស និងជាស្នាដៃផលិតរបស់កូនខ្មែរ។ ឯកឧត្តមបន្តថា ​ភាពយន្តភាគនេះ បានថតជារឿងដែលមានបន្ថែមឈុតឆាក វែងជាងរឿងភាគ​និទានដែលធ្លាប់ស្តាប់កន្លងមក គឺបញ្ចប់សាច់រឿងមេបញ្ជាការសម្រេចរហូតដល់មានបុត្រទី២ គឺលោកជំទាវ ហ៊ុន ម៉ាណា ។ ឯកឧត្តមរំពឹងថា រឿងរំលេចពីគំរូវីរៈដ៏អស្ចារ្យដែលសម្តេចតេជោ​បានរំដោះប្រទេសជាតិ​ចេញពីរបបប្រល័យពូជសាសន៍រហូតដល់ការដឹកនាំ​ប្រទេសមាន​ការរីកចំរើននេះ នឹងបន្តទុកជាឯកសារប្រវត្តិដ៏សំខាន់ដល់កូនចៅជំនាន់ក្រោយ និងរំលឹកដល់​គំរូវីរភាព​ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ទាក់ទិនដំណើរជីវិត​ពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាមលន់ នល់ រដ្ឋប្រហារទម្លាក់សម្តេច​ព្រះនរោត្តមសីហនុ ព្រះបរមរតន កោដ្ឋ ការរត់ចូលព្រៃម៉ាកគី , សម័យកាលនៃរបបប្រល័យ​ពូជសាសន៍​ប៉ុលពត ​ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិមករំដោះប្រទេសចេញពីរបប ប៉ុលពត ការជួបជុំភរិយាគឺសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ​បានបញ្ចប់ត្រឹមចំនួន៩៦ភាគ ប្រើ​រយៈពេលផលិតចំនួន១៩ខែ ដោយចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សរុបទាំង១២៩៦ឈុតឆាក។ រឿងនេះបានចាប់ផ្តើមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍បាយ័ន ​កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយចាក់ផ្សាយបណ្តើរថតបណ្តើរ រហូតដល់ថ្មីៗនេះ បានថតចប់និងចាក់បញ្ជាំង​ចប់តាមកញ្ចក់​ទូរទស្សន៍បាយ័ន ។ ដោយសារមានសំណូមពរច្រើនពីអ្នកទស្សនា ​ស្ថានីយ៍ទូរទស្សន៍បាយ័ន បាននឹងកំពុងចាក់ផ្សាយភាពយន្តភាគនេះឡើងវិញនៅតាមកញ្ចក់ទូរទស្សន៍BTV វេលាម៉ោង៩យប់ រៀងរាល់ថ្ងៃចន្ទរហូតដល់ថ្ងៃពុធផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm