ការងារសំខាន់ចំនួន៣ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរពេលបង្កើតរដ្ឋាភិបាលថ្មី

2023/10/03 06:54:09 pm        169

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងពេលបង្កើតរាជ​រដ្ឋាភិបាល​អាណត្តិទី៧នេះការងារសំខាន់ៗចំនួន ៣ ដែលសម្ដេចតែងតែគិតគូរ​ដល់ជីវភាព​ប្រជាពលរដ្ឋជាប្រចាំ រួមមាន ការគិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ​នឹង​ត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត, បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ក្រៅពីការផ្ដល់ថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀតដែលអាចជួយសម្រួល​ដល់ជីវភាព​ប្រជាពលរដ្ឋ​ដើម្បីមានជីវភាពរឹតតែប្រសើរឡើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញ​ចុះជួប​សំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្នមិនមានលុយច្រើនដូចប្រទេសអ្នកមាននោះទេ ប៉ុន្ដែគោល​នយោបាយ​របស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ​ រហូតមកដល់អាណត្តិទី៧នេះ គឺតែងតែគិតគូរ​ដល់ប្រជាពលរដ្ឋជាចំបង និងមិនឱ្យប្រជាជនអត់បាយនោះទេ។

បើតាម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារបានឱ្យដឹងថា ក្រសួងកំពុងពន្លឿនការងារ​អាទិភាព​ចំនួន ៤ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងក្នុងការអនុវត្តក្នុងឆ្នាំ ២០២៣នេះ រួមមាន៖ ទី១ ការត្រៀមសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ បង្កើត​ទារកដ្ឋាន និងមត្តេយ្យសហគមន៍​នៅតាមរោចក្រ ​ហើយការងារនេះកំពុងបន្តសិក្សា​ជាមួយ​ដៃគូពាក់ព័ន្ធ។ ទី២ ការរៀបចំកន្លែងហូបបាយ​ អាហារដ្ឋាន​ តាមរោងចក្រសម្រាប់កម្មករនិយោជិត។ ទី៣ ក្រសួងកំពុងសិក្សាជាមួយភាគីពាក់ព័ន្ធលើការៀបចំមធ្យោបាយ​ដឹកជញ្ជូនកម្មករឱ្យ​មាន​លក្ខណៈស្ដង់ដា ស្របតាមបច្ចេកទេស ​និងទី៤ ក្រសួងកំពុងជំរុញកម្មវិធីធ្វើតេស្ដ​ទទួលស្គាល់​ជំនាញដល់កម្មករ ​និងកំពុងកំណត់លក្ខខណ្ឌសម្រាប់កម្មករនិយោជិតចូលធ្វើតេស្ដ៕

អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        121
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm