ប្រទេសអាមេនីកាលពីថ្ងៃចន្ទ បានជំរុញឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មអាស៊ែរបៃហ្សង់សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ( Nagorno-Karabakh) ហើយបានព្រមានថា ទីក្រុងបាគូអាចវាយប្រហារប្រទេសអាមេនី ក្នុងពេលឆាប់ៗនេះ ប្រសិនបើលោកខាងលិចមិនចាត់វិធានការឲ្យបានម៉ឺងម៉ាត់ទេ។

លោក តាហ្រ្គាន បាឡាយ៉ាន (Tigran Balayan) បេសកជនរបស់ប្រទេសអាមេនីប្រចាំសហភាពអឺរ៉ុបបានរាយបញ្ជីវិធានការដែលអាចមានដូចជាតម្លៃតម្លៃប្រេង និងឧស្ម័នរបស់អាស៊ែរបៃហ្សង់ និងការផ្អាកកិច្ចពិភាក្សាEUស្តីពីទំនាក់ទំនងជិតស្និទ្ធជាមួយបាគូ។ លោកក៏បានជំរុញឲ្យលោកខាងលិចផ្តល់ជំនួយសន្តិសុខ «គួរឲ្យទុកចិត្ត» ដល់ប្រទេសអាមេនី។
លោកបាឡាយ៉ាន បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយ នៅទីក្រុងប្រ៊ុចសែលថា៖«វាមិនត្រឹមតែជាគំនិតរបស់រដ្ឋាភិបាលអាមេនីប៉ុណ្ណោះទេ ថែមទាំងមានអ្នកជំនាញជាច្រើនទៀត រួមទាំងរដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួនផងដែរ ដែលការវាយប្រហារលើប្រទេសអាមេនី គឺជិតមកចូលដល់។
កងកម្លាំងអាស៊ែរបៃហ្សង់ បានកាន់កាប់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលជាតំបន់មួយនៅលើទឹកដីរបស់ខ្លួនដែលរស់នៅដោយជនជាតិអាមេនីក្នុងប្រតិបត្តិការផ្លេកបន្ទោរកាលពីខែមុន ដែលបានបង្កឲ្យមានការជម្លៀសជនជាតិអាមេនីជាង ១០០.000 នាក់ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងនោះ។

