CAMSOC បន្ត​ក្រើន​រំឭក​សហព័ន្ធ​កីឡា​ជាតិ​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​

2021/06/02 06:25:34 pm        107

​អូឡាំពិក៖ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បន្ដ​បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ដោយ​ពិភាក្សា​លម្អិត​លើ​ផែនការ​ត្រៀម​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែ​វិច្ឆិកា​ខាងមុខ។ កិច្ចប្រជុំ​តាម​អន​ឡាញ​នេះដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ម្សិលមិញ។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន ២ គឺ​ការរៀបចំ​ផែនការ​លើ​ផ្នែក​បច្ចេកទេស កីឡាករ​-​កីឡា​ការិនី ប្រតិភូ​កីឡា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ និង​ការ​ត្រៀម​ប្រតិភូ​ជាន់ខ្ពស់ជាមួយ​ក្រុម​សិល្បៈ​សម្ដែង​ស្វាគមន៍​ប្រតិភូ​ស៊ី​ហ្គេម ឆ្ពោះ​មក​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ជា​ពិធី​ផ្ទេរតំណែង និង​ប្រគល់​ទង់​ស៊ី​ហ្គេម​ពី​ម្ចាស់ផ្ទះ​វៀតណាមមក​ស៊ី​ហ្គេមនៅ​កម្ពុជា។​

​​គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​ចុង​ឆ្នាំ​នេះ គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា រហូតដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ម្ចាស់ផ្ទះ​វៀតណាម​បាន​កំណត់​កីឡា ៤០​ប្រភេទ​ដាក់​ឲ្យ​ប្រកួត ក្នុង​នោះ​កម្ពុជាក៏​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ៣២​ប្រភេទ​កីឡា​ចូលរួម​ប្រកួត​ផង​ដែរ។ អ្វី​ដែល​សំខាន់ ម្ចាស់ផ្ទះ​បាន​អះអាង​ប្រាប់​ប្រទេស​សមាជិក​អាស៊ាន​ថា ទោះបី​បច្ចុប្បន្ន​មាន​វិបត្តិ​កូ​វីដ​-១៩ យ៉ាង​ណាក្ដី ក៏​វៀតណាម​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ ១០០% ពោល​គឺ​មិន​មាន​ការ​លុប​ចោល ឬ​លើក​ពេល​នោះ​ទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm