ម៉ាឡេស៊ីត្រៀមបង្កើតភ្លៀង និងបិទសាលារៀន ខណៈគុណភាពខ្យល់កាន់តែអាក្រក់

2023/10/03 08:03:55 pm        104

នាយកដ្ឋានបរិស្ថានបាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងព្យាយាមបង្កើតភ្លៀងសិប្បនិមិត្ត ដោយការបណ្ដុះពពក និងរៀបចំបិទសាលារៀន ខណៈគុណភាពខ្យល់នៅកន្លែងផ្សេងៗក្នុងប្រទេស កាន់តែមានភាពយ៉ាប់យ៉ឺន ដោយបង្កើនការភ័យខ្លាចនៃការបំពុលជាថ្មីពីចំហេះព្រៃ។

ស្ទើរតែរៀងរាល់រដូវប្រាំង ផ្សែងហុយចេញពីចំហេះ ដែលដុតសម្រាប់ឈូសឆាយដីចំការដូងប្រេង ព្រមទាំងចំការឈើ និងក្រដាស ក្នុងប្រទេសឥណ្ឌូណេស៊ី បណ្ដាលឲ្យមានផ្សែងអណ្តែតពាសពេញផ្ទៃមេឃពាសនៅតាមតំបន់មួយចំនួន ដែលនាំមកនូវហានិភ័យដល់សុខភាពសាធារណៈ និងការព្រួយបារម្ភដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ជាដើម។

ម៉ាឡេស៊ីបាននិយាយកាលពីសប្តាហ៍មុនថា ចំហេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ីជិតខាង បានបង្កឱ្យមានការបំពុល ទោះបីជាឥណ្ឌូនេស៊ីបានបដិសេធ មិនបានរកឃើញផ្សែងដែលហុយចេញពីព្រំដែនរបស់ខ្លួន ចូលទៅក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ។

អគ្គនាយកនៃនាយកដ្ឋានបរិស្ថាន លោក Wan Abdul Latiff Wan Jaffar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃច័ន្ទ (២ តុលា) ថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្អាតខ្យល់ជាមួយនឹងភ្លៀងសិប្បនិមិត្តដោយការបណ្តុះពពក និងវិធានការផ្សេងទៀតដើម្បីទប់ទល់នឹងការបំពុល នឹងចូលជាធរមាននៅពេលដែលតួលេខសន្ទស្សន៍បំពុលបរិយាកាស API ឈានដល់កម្រិត១៥០ អស់រយៈពេលជាង ២៤ម៉ោង។

លោកបានបន្ថែមថា សាលារៀន និងសាលាមត្តេយ្យសិក្សា ត្រូវតែបញ្ឈប់សកម្មភាពខាងក្រៅទាំងអស់នៅពេលដែលសន្ទស្សន៍បំពុល API ឈានដល់កម្រិត១០០ ហើយនឹងបិទសាលារៀនតែម្ដងនៅពេលដែលសន្ទស្សន៍ឈានដល់កម្រិត២០០ ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm