ឧត្តមនាវីឯក ទៀ សុខា ប្រកាសប្តេជ្ញាមិនឲ្យគ្រឿងញៀនកើតមានក្នុងជូរកងទ័ពជើងទឹកនោះឡើយ

2023/10/03 09:54:02 pm        2.4 K

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានប្រកាសប្តេជ្ញា មិនឲ្យគ្រឿងញៀនជាប់នឹងខ្លួនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនោះឡើយ ហើយប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីអនុវត្ត​ទៅតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿង​ញៀន​ក្នុងវិស័យកងទ័ព» បញ្ជាការដ្ឋានកងទ័ពជើងទឹក នឹងមិនអនុញ្ញាត​ឲ្យ​នាយទាហាន​ពល​ទាហាន​រូបណាជាប់ពាក់ព័ន្ធ​គ្រឿងញៀន​នោះទេ ហើយឯកឧត្តម​ក៏ប្រកាស​គាំទ្រពេញ​ទំហឹង​រាល់បទបញ្ជាថ្មីៗនេះរបស់រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ចំពោះវិធានការក្តៅ​ពាក់ព័ន្ធលើករណី​មួយនេះផងដែរ។

ឧត្តមនាវីឯក បានបញ្ជាក់ថា«ក្នុងនាមខ្ញុំតំណាងឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក​ ខ្ញុំសូមគាំទ្រ ពេញ​ទំហឹងបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ​នេះហើយដែលយើងបានអនុវត្តនាពេលកន្លងមក ខណៈក្នុងនាម​ជាកងទ័ព​គឺត្រូវមានវិន័យ ​មាន​ភាព​ថ្លៃថ្នូរ​ប្រកប​ទៅដោយចំណេះដឹង ដែលជាកត្តា​មួយរួមទាំង​សុខភាព ដោយប្រកាសដាច់ខាត​ចំពោះ​គ្រឿងញៀន​ ដែលជាការរួមចំណែកដ៏ធំ​ជាមួយ​រាជ​រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ជាពិសេសគឺក្នុងជូរកងទ័ពតែម្តង»។

ជាមួយគ្នានេះដែរឧត្តមនាវីឯក ទៀ សុខា​ ក៏បាន​បញ្ជាក់អះអាងផងដែរថា ​តាំងពីដើមរហូត ដល់​បច្ចុប្បន្ននេះក្នុង​ជូរបញ្ជាការដ្ឋានកងទ័ពជើងទឹកគ្មាននាយទាហាន​ពលទាហាន​ណាម្នាក់​ បាន​ប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​នោះឡើយ ​ដោយសារ​តែក្នុងអង្គភាពរបស់​ឯកឧត្តមមានបទ​ បញ្ជាផ្ទៃក្នុង ដូចជា​វិន័យ​កងកម្លាំង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ព្រមទាំងមានការ​ផ្សព្វផ្សាយ​នានាជាប្រចាំ ស្តីពីផលប៉ះពាល់អំពី​គ្រឿងញៀន​នេះដល់​កងទ័ពជើងទឹកផងដែរ។

យ៉ាងណាក៏ដោយ​ឯកឧត្តមឧត្តមនាវីឯកទៀ ​សុខា ​ក៏បានលើកឡើងផងដែរថា ​បញ្ជាការដ្ឋាន កងទ័ពជើងទឹកនឹងខិតខំឲ្យសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដើម្បីទប់ ស្កាត់ ​និងប្រយុទ្ធប្រឆាំងនូវគ្រឿងញៀននេះ។

មួយវិញទៀតឯកឧត្តមឧត្តមនាវីឯក​ក៏បានផ្ញើសាររំលឹក ​ដល់យោធិនគ្រប់រូប ជាពិសេស​គឺ​នៅក្នុងជូរកងទ័ពជើងទឹកនេះតែម្តង​ ត្រូវតែអនុវត្តវិន័យឲ្យបាន​ត្រឹមត្រូវ និងត្រូវ​ជៀសវាង​ឲ្យឆ្ងាយ​ចំពោះគ្រឿងញៀន ​ខណៈគ្រឿងញៀននេះវានាំឲ្យយើងទាំងអស់គ្នាខូច​សុខភាព ​បំផ្លាញ​អនាគត​យើង និងក្រុមគ្រួសារ ​រួមទាំងសង្គមជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា ​នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន ​នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ ​និងទី៥កាលពីកន្លងទៅនេះ ​នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិកម្ពុជា​ បានដាក់បទបញ្ជា ​និង​ដាស់តឿន ដល់កងទ័ពទាំងអស់​មិន​ត្រូវសេព និង​ជាប់ពាក់ព័ន្ធនឹងការ​ជួញដូរ​គ្រឿងញៀន​នោះឡើយ​ហើយ​ប្រសិនបើរកឃើញថា​ទាហាន​រូបណាដែលសេព ​និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំង​ដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        32
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm