ឧត្តមនាវីឯកទៀ សុខា ប្រកាសប្តេជ្ញាមិនឲ្យគ្រឿងញៀនកើតមានក្នុងជូរកងទ័ពជើងទឹកនោះឡើយ

2023/10/03 10:31:52 pm        207

ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានប្រកាសប្តេជ្ញា មិនឲ្យគ្រឿងញៀនជាប់នឹងខ្លួនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនោះឡើយ ហើយប្រសិនបើរកឃើញថាមានជាប់ពាក់ព័ន្ធ នឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿងញៀនក្នុងវិស័យកងទ័ព»បញ្ជារការដ្ឋានកងទ័ពជើងទឹក នឹងមិនអនុញ្ញាតឲ្យនាយទាហានពលទាហានរូបណាជាប់ពាក់ព័ន្ធគ្រឿងញៀននោះទេ ហើយឯកឧត្តមក៏ប្រកាសគាំទ្រពេញទំហឹងរាល់បទបញ្ជាថ្មីៗនេះរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះវិធានការក្តៅពាក់ព័ន្ធលើករណីមួយនេះផងដែរ។

ឧត្តមនាវីឯក បានបញ្ជាក់ថា«ក្នុងនាមខ្ញុំតំណាងឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក ខ្ញុំសូមគាំទ្រ ពេញទំហឹងបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ នេះហើយដែលយើងបានអនុវត្តនាពេលកន្លងមក ខណៈក្នុងនាមជាកងទ័ពគឺត្រូវមានវិន័យ មានភាពថ្លៃថ្នូប្រកបទៅដោយចំណេះដឹង ដែលជាកត្តាមួយរួមទាំងសុខភាព ដោយប្រកាសដាច់ខាតចំពោះគ្រឿងញៀន ដែលជាការរួមចំណែកដ៏ធំជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសគឺក្នុងជូរកងទ័ពតែម្តង»។

ជាមួយគ្នានេះដែរឧត្តមនាវីឯក ទៀ សុខា ក៏បានបញ្ជាក់អះអាងផងដែរថា តាំងពីដើមរហូត ដល់បច្ចុប្បន្ននេះក្នុងជូរបញ្ជាការដ្ឋានកងទ័ពជើងទឹកគ្មាននាយទាហានពលទាហានណាម្នាក់ បានប្រើ ប្រាស់ និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀននោះឡើយ ដោយសារតែក្នុងអង្គភាពរបស់ឯកឧត្តមមានបទ បញ្ជាផ្ទៃក្នុង ដូចជាវិន័យកងកម្លាំងយ៉ាងម៉ឹងម៉ាត់បំផុត ព្រមទាំងមានការផ្សព្វផ្សាយនានាជាប្រចាំ ស្តីពីផលប៉ះពាល់អំពីគ្រឿងញៀននេះដល់កងទ័ពជើងទឹកផងដែរ។

យ៉ាងណាក៏ដោយឯកឧត្តមឧត្តមនាវីឯកទៀ សុខា ក៏បានលើកឡើងផងដែរថា បញ្ជាការដ្ឋាន កងទ័ពជើងទឹកនឹងខិតខំឲ្យសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដើម្បីទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងនូវគ្រឿងញៀននេះ។ មួយវិញទៀតឯកឧត្តមឧត្តមនាវីឯកក៏បានផ្ញើសាររំលឹក ដល់យោធិនគ្រប់រូប ជាពិសេសគឺនៅក្នុងជូរកងទ័ពជើងទឹកនេះតែម្តង ត្រូវតែអនុវត្តវិន័យឲ្យបានត្រឹមត្រូវ និងត្រូវជៀសវាងឲ្យឆ្ងាយចំពោះគ្រឿងញៀន ខណៈគ្រឿងញៀននេះវានាំឲ្យយើងទាំងអស់គ្នាខូចសុខភាព បំផ្លាញអនាគតយើង និងក្រុមគ្រួសារ រួមទាំងសង្គមជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ និងទី៥កាលពីកន្លងទៅនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការពារជាតិកម្ពុជា បានដាក់បទបញ្ជា និងដាស់តឿន ដល់កងទ័ពទាំងអស់មិនត្រូវសេព និងជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះឡើយហើយប្រសិនបើរកឃើញថាទាហានរូបណាដែលសេព និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm