Al-Ittihad បដិសេធមិនប្រកួតនៅទឹកដីអ៊ីរ៉ង់​ដោយសាររូបសញ្ញា​នៅច្រកចូលទីលានរបស់ Sepahan

2023/10/03 11:24:23 pm        2.2 K

ការប្រកួតនៅក្នុងក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League រវាងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ Sepahan និង ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad យប់ថ្ងៃចន្ទម្សិលមិញនេះ ត្រូវ​បាន​ផ្អាក​វិញ​ក្រោយ​ក្រុម Al-Ittihad បដិសេធមិនដើរចូលទីលានប្រកួត។

ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំដោយអតីតគ្រូបង្វឹក Spurs, Nuno Espirito Santo និង​តារា​បាល់​ទាត់ពីអឺរ៉ុបមួយចំនួនដូចជា N’Golo Kante និង Fabinho ជាដើម បាន​បដិសេធ​មិន​ចូល​ទីលាន​ប្រកួត ដោយសាររូបសំណាកឧត្តមសេនីយអ៊ីរ៉ង់ដែលត្រូវបានគេសម្លាប់ ដាក់​តាំងនៅ​ច្រកចូល​ទីលានប្រកួត។

អ្នកគាំទ្រប្រមាណ ៦០០០០ នាក់បានចូលពេញទីលានប្រកួតកីឡដ្ឋាន Naghsh-e Jahn នៅទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់ រង់ចាំតែការប្រកួតចាប់ផ្តើមប៉ុណ្ណោះ។

ភាពតានតឹងរវាងប្រទេសទាំងពីរអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ហាក់បានកំរើកឡើងវិញ បន្ទាប់​ពី​ក្រុម​បាល់​ទាត់​នៃប្រទេសទាំងពីរតែងតែប្រកួតនៅទឹកដីកណ្តាលតាំងពីឆ្នាំ ២០១៦ ដោយសារ​បញ្ហា​សន្តិសុខ មុនពេលដែល AFC បានប្រកាសកាលពីដើមរដូវកាលថា ភាគីទាំង​ពីរ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងលេងក្នុងដីរៀងខ្លួនវិញ។

រូបសំណាកឧត្តមសេនីយអ៊ីរ៉ង់ Qasem Soleiman ត្រូវបានសាងសង់ឡើង បន្ទាប់ពីលោក Qasem ត្រូវបានគេសម្លាប់នៅអាកាសយានដ្ឋានក្បែទីក្រុង Baghdad ដោយការ​វាយ​ប្រហារ​ដ្រូនរ​បស់​សហរដ្ឋអាមេរិកកាលពីខែមករាឆ្នាំ​ ២០២០។

អារ៉ាប៊ីសាអូឌីតបានចាត់ទុក Soleimani និងមេបញ្ជាការជាន់ខ្ពស់ផ្សេងទៀតនៃកងកម្លាំង Quds ដែលជាដៃប្រតិបត្តិការក្រៅប្រទេសរបស់កងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់ថាជាភេរវករក្នុងឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm