សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ប្រកាស​ផ្លូវការ​ថ្ងៃ​ចាប់ឆ្នោត​ចែក​ពូ​ល AFF Suzuki Cup 2020

2021/06/02 06:50:33 pm        173

បាល់ទាត់៖ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF) បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ចាប់​ឆ្នោត​ចែក​ពូ​ល​នៃ​ពានរង្វាន់ AFF Suzuki Cup 2020 នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​សីហា ឆ្នាំ​២០២១​។ ប៉ុន្តែ​ទីកន្លែង និង​រូបមន្ត​ប្រកួត​មិនទាន់​បញ្ជាក់​នៅឡើយ​។​

​ចុង​ឆ្នាំ​២០២០ សហព័ន្ធ​បាល់ទាត់​អាស៊ាន​បាន​ប្រកាស​ថា AFF Suzuki Cup 2020 នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ បន្ទាប់ពី​ការ​លើក​ពេល​ប្រកួត​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​ ឯកឧត្ដម ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) មាន​ប្រសាសន៍​ថា «​យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ សូម​ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ឆ្នោត​ចែក​ពូ​ល​ជា​ផ្លូវការ ​សម្រាប់​ការប្រកួត​ឆ្នាំនេះ​។ ខណៈ​ដែល AFF មាន​គោល​បំណង​ពេញលេញ​ក្នុង​ការរៀបចំ​ការប្រកួត​ ក្រោម​រូបមន្ត​ពេញលេញ​មួយ និង​មាន​កាលវិភាគ​របស់​ខ្លួន រួម​ទាំង​ការប្រកួត​ក្នុង​ដី ​(Home) និង​ក្រៅ​ដី ​(Away) នៅ​គ្រប់​ដំណាក់កាល​នៃ​ការប្រកួត​។

ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់​នូវ​តម្រូវការ​នៃ​ការស្រាវជ្រាវ និង​ត្រៀម​សម្រាប់​ផល​ប៉ះពាល់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ-​១៩ ដែល​អាច​រាប់បញ្ចូល​នៃ​ជម្រើស​រូបមន្ត​ផ្សេងទៀត ការប្រើប្រាស់​ទឹកដី​កណ្ដាល (Centralized Venues) រួម​មួយ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​កក្កដា​»​។​ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ាន ២០១៨ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ស្ថិត​ក្នុង​ពូ​ល A ក្រោយ​ឆ្លង​កាត់ ​៤​ប្រកួត ឈ្នះ​១ និង​ចាញ់​៣។ វៀតណាម​ជា​ម្ចាស់​ជើងឯក​ក្រោយ​ឈ្នះ​ម៉ាឡេស៊ី ១​ទល់នឹង​០ ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm