ផ្សែងអ័ព្ទគ្របដណ្តប់លើតំបន់ភាគខាងត្បូងកោះស៊ូម៉ាត្រា ស្របពេលដែលឥណ្ឌូនេស៊ី ព្យាយាមពន្លត់ភ្លើងឆេះព្រៃ

2023/10/04 12:35:43 am        70

 ភ្លើងឆេះព្រៃ និងភ្លើងឆេះដីល្បាប់ជាង ៣០០កន្លែងនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បង្កឲ្យកើតមានផ្សែងអ័ព្ទពេញផ្ទៃមេឃនៅទូទាំងតំបន់កាលពីថ្ងៃចន្ទ បង្ខំឲ្យក្រុមមន្រ្តីរដ្ឋាភិបាល ស្នើសុំប្រជាពលរដ្ឋធ្វើការពីផ្ទះ ។ 

 លោក Iriansyahគឺជាប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តស៊ូម៉ាត្រាខាងត្បូង និយាយថា យោធា ក្រុមនគរបាល និងរដ្ឋាភិបាលក្នុងស្រុក កំពុងធ្វើការជាមួយគ្នា ដើម្បីពន្លត់ភ្លើងឆេះព្រៃ ដែលបានឆាបឆេះ ៣១៦កន្លែងនៅទូតាំងខេត្តស៊ូម៉ាត្រាខាងត្បូង ប៉ុន្តែការងាររបស់ពួកគេ មានសភាពស្មុគស្មាញខ្លាំងដោយសារតែអាកាសធាតុស្ងួតខ្លាំង ។ 

 ផ្សែងអ័ព្ទ បានរសាត់អណ្តែតពីភ្លើងឆេះព្រៃ ឆ្ពោះទៅកាន់ទីក្រុងប៉ាលឹមបាង រដ្ឋធានីរបស់ខេត្តប៉ាលឹមបាងខាងត្បូង បណ្តាលឲ្យកើតមានស្ថានភាពខ្យល់គ្មានសុខភាពសម្រាប់មនុស្ស ១,៧លាននាក់ ដែលរស់នៅតំបន់នោះ ។ 

 លោក Iriansyah ដែលដូចគ្នានឹងប្រជាពលរដ្ឋឥណ្ឌូនេស៊ីជាច្រើនទៀតដែរប្រើឈ្មោះតែមួយ បាននិយាយថា មាននូវសក្តានុពលសម្រាប់មនុស្សទទួលរងការឆ្លងផ្លូវដង្ហើម ក្អក ដកដង្ហើមខ្លី និងផ្សាភ្នែក ។ 

 គួរឲ្យដឹងថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលនៅខេត្តស៊ូម៉ាត្រាខាងត្បូង បានអំពាវនាវឲ្យសាលារៀនពន្យាពេលម៉ោងចូលរៀនរបស់ពួកគេ ពេលដែលនិន្នាការផ្សែងអ័ព្ទ នឹងថយចុះនៅពេលថ្ងៃ ប៉ុន្តែកាលពីថ្ងៃចន្ទម្សិលមិញ សាលារៀន បានស្នើសុំឲ្យសិស្សសាលារៀនតាមអនឡាញវិញ ស្របពេលដែលគុណភាពខ្យល់កាន់តែអាក្រក់ទៅ ហើយនិងត្រូវបានគេចាត់ទុកថាស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm