ប្រទេសម៉ាលី ធ្លាក់ក្នុងស្ថានភាពបែកបាក់ដ៏មហន្តរាយ ខណៈក្រុមសកម្មប្រយុទ្ធរុលចូលទៅមុខ ហើយUN ដកខ្លួនចេញ

2023/10/04 12:39:36 am        70

ក្រុមសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេសម៉ាលី បានចាប់ផ្តើមការបិទផ្លូវក្នុងទីក្រុងទីមប៊ុកទូ (Timbuktu) ដោយកាត់ផ្លូវចូល ក្នុងខែសីហា ហើយបន្ទាប់មកបានបិទផ្លូវទឹក និងផ្លូវអាកាស នៅក្នុងការវាយលុកមួយដែលបានធ្វើឲ្យទីក្រុងនេះ ក្លាយជាខ្សែត្រៀមជួរមុខនៃការបះបោររបស់ពួកជីហាដនិយាម។

ការទម្លាក់គ្រាប់បែក បានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីនោះ។ កាលពីថ្ងៃទី ២១ ខែកញ្ញា ក្រុមសាក្សី បាននិយាយថា គ្រាប់រ៉ុក្កែតជាច្រើនញគ្រាប់ បានត្រូវចំលើមន្ទីរពេទ្យមួយកន្លែង ដោយបានបណ្តាលក្មេងពីរនាក់ស្លាប់ ហើយបានធ្លាក់នៅជិតសាលារៀន ដែលអ្នកនៅរស់រានមានជីវិតពីការវាយប្រហារទៅលើទូកដឹកអ្នកដំណើរ ដោយបានបណ្តាលឲ្យមនុស្សជាង១០០នាក់ដែលកំពុងជិះទូកនោះ ស្លាប់។

អ្នកជំនួញឈ្មោះ Sory Touré បាននិយាយនៅក្នុងទីក្រុងទីមប៊ុកទុ ដែលត្រូវបានកាន់កាប់ដោយពួកជីហាដនិយម កាលពីមួយទសវត្សរ៍មុនថា៖«ការព្រួយបារម្ភរបស់យើង គឺការបាញ់ផ្លោង» ។ វាបង្កើតជាជំងឺវិកលចរិកពិត ហើយបានធ្វើឲ្យមានការចងចាំយូរអង្វែង។ ខ្ញុំមានការភ័យខ្លាចនេះ នៅក្នុងខ្លួនខ្ញុំរហូតមក»។

ចាប់តាំងពីអង្គការសហប្រជាជាតិ បានចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពរបស់ខ្លួននៅក្នុងខែកក្កដា ក្រុមសកម្មប្រយុទ្ធដែលមានសម្ព័ន្ធភាពអាល់កៃដា បានបើកការវាយលុកមួយនៅកណ្តាលប្រទេសម៉ាលី ហើយការប្រយុទ្ធគ្នា បានបន្តរវាងកងទ័ព និងក្រុមឧទ្ទាម Tuareg ពីភាគខាងជើង ហើយនៅភាគខាងកើត ក្រុមបះបោរមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋឥស្លាម បានបន្តការវាយប្រហារ។

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        19
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        10
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm