
នគរបាលនៅក្នុងរដ្ឋធានី ឌេលី ប្រទេសឥណ្ឌា បានឆ្មក់ចូលលំនៅឋាន របស់អ្នកសារព័ត៌មាន និងអ្នកនិពន្ធ ល្បីៗជាច្រើននាក់ ជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតការផ្តល់មូលនិធិដល់គេហទំព័រព័ត៌មាន NewsClick។
អ្នកដែលត្រូវបានឆ្មក់ចូល ត្រូវបានចោទប្រកាន់ដោយនគរបាលក្រោមច្បាប់ប្រឆាំងភេរវកម្ម ហើយទូរស័ព្ទចល័តនិងកុំព្យូទ័រយូរដៃរបស់ពួកគេត្រូវបានរឹបអូស។ តាមសេចក្តីរាយការណ៍ ក្រុមមន្ត្រីកំពុងស៊ើបអង្កេតការចោទប្រកាន់ ដែលគេហទំព័រ NewsClick បានទទួលមូលនិធិដោយខុសច្បាប់ពីប្រទេសចិន ជាបទចោទប្រកាន់មួយ ដែលគេហទំព័រនេះ បានបដិសេធ។
ក្រុមអ្នករិះគន់បាននិយាយថា ចំណាត់ការនេះគឺជាការវាយប្រហារដោយចេតនា លើសេរីភាពសារព័ត៌មាន។ ដោយចាប់ផ្តើមក្នុងឆ្នាំ២០០៩ គេហទំព័រ NewsClick គឺជាសារព័ត៌មានឯករាជ្យ ហើយកិច្ចការបច្ចុប្បន្ន គេហទំព័រនេះត្រូវបានគេដឹងថារិះគន់រដ្ឋាភិបាល។ កាលពីឆ្នាំ២០២១ គេហទំព័រនេះត្រូវបានឆ្មក់ចូលដោយអាជ្ញាធរពន្ធដា លើបទចោទប្រកាន់ពីបទបំពានច្បាប់វិនិយោគផ្ទាល់របស់បរទេស នៅប្រទេសឥណ្ឌា។
ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ការឆែកឆេរ កំពុងធ្វើឡើង នៅការិយាល័យរបស់គេហទំព័រនេះក្នុងទីក្រុងឌេលី។ នគរបាលត្រូវបានរិះគន់ពីការយកមកប្រើប្រាស់ច្បាប់ការពារសកម្មភាពផ្ទុយពីច្បាប់ ជាច្បាប់ប្រឆាំងភេរវកម្មដ៏ឃោឃៅ ដែលធ្វើឲ្យវាពុំអាចធ្វើទៅបានដើម្បីធានាឲ្យនៅក្រៅឃុំ លើអ្នកសារព័ត៌មាន និងអ្នកនិពន្ធ។