ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិក នឹងទៅទស្សនកិច្ចនៅចិន ហើយសង្ឃឹមថា នឹងជួបលោក ស៊ី

2023/10/04 12:47:09 am        63

សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សទាំង២ ក្នុងនោះរួមទាំងមេដឹកនាំសំឡេងភាគច្រើនលោក Chuck Schumer ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសចិន នាសប្តាហ៍ក្រោយជាមួយនឹងក្តីសង្ឃឹមថា នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping)។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃចន្ទ (ទី២ ខែតុលា០ ថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ នៅក្នុងក្រុមនេះ បានសម្តែងនូវទំនុកចិត្តថា ការសន្ទនាកាន់តែច្រើននឹងនាំទៅរកឱកាស និងលទ្ធភាពកាន់តែច្រើន ក្នុងការដោះស្រាយជម្លោះ រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។

ខ្សែទូរស័ព្ទទាន់ហេតុការណ៍ រវាងយោធាអាមេរិក និងចិន ត្រូវបានកាត់ផ្តាច់ ហើយទំនាក់ទំនងទ្វេភាគីកាន់តែជាប់គាំង បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២។ ចាប់តាំងពីខែមិថុនាមក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមាជិកសំខាន់ៗផ្សេងទៀតនៃរដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលជាការព្យាយាមរក្សាស្ថិរភាពទំនាក់ទំនង តាមរយៈការសន្ទនា។

លោក Biden បានបង្ហាញនូវការត្រៀមខ្លួនរួចជាស្រេច ក្នុងការជួបជាមួយលោក ស៊ី នៅខាងក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។ ការយកចិត្តទុកដាក់ ទំនងជាផ្តោតទៅលើថា តើដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភានេះ នឹងជួយឲ្យការប្រជុំសម្រេចបានដែរ ឬទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm