
បញ្ជរលក់សំបុត្រភាពយន្ត សម្រាប់ថ្ងៃបុណ្យពាក់កណ្តាលសរទរដូវ និងបុណ្យជាតិរបស់ប្រទេសចិន រកចំណូលបានដល់ទៅ ១,៦៣ពាន់លានយ័ន (ប្រហែល ២២៣,២៤លានដុល្លារអាមេរិក) គិតត្រឹមម៉ោង ៧:៣០នាទី ម៉ោងនៅទីក្រុងប៉េកាំង នាថ្ងៃអង្គារ (ទី៣ ខែតុលា) នេះ ដែលជាថ្ងៃទី៥ នៃថ្ងៃឈប់សម្រាករយៈពេល ៨ថ្ងៃ។ នេះបើយោងតាមស្ថិតិថ្មីចុងក្រោយបង្អស់។
ភាពយន្តថ្មីសរុបចំនួន ១២រឿង បានចាក់បញ្ចាំងក្នុងប្រទេសចិន សម្រាប់រដូវកាលភាពយន្តប្រចាំឆ្នាំ ដែលជាចំនួនខ្ពស់បំផុត ក្នុងរយៈពេល ៥ឆ្នាំ ដោយភាពយន្តទាំងនោះ ក្ដោបលើប្រភេទបែបសង្គ្រាម ការវាយតប់ មនោសញ្ចេតនា គំនូរជីវចល និងប្រភេទផ្សេងៗទៀត។
ជាមួយគ្នានេះ ទិន្នន័យបង្ហាញថា ខ្សែភាពយន្តរបស់ប្រទេសចិនចំនួន ៣រឿង គឺ «Under the Light», «Ex 4: Marry Young» និង «The Volunteers: To The War» បច្ចុប្បន្នស្ថិតក្នុងចំណោមភាពយន្តឈរនៅទីកំពូលទាំង៣ នៅឯបញ្ជរលក់សំបុត្រនេះ៕