ម្ចាស់ជ័យលាភីណូបែលសន្តិភាពកុងហ្គោលោក Denis Mukwege ប្រកាសថារូបលោកនឹងឡើងដណ្តើមតំណែងប្រធានាធិបតី

2023/10/04 03:49:18 am        122

 វេជ្ជបណ្ឌិតព្យាបាលរោគស្រ្តីដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលោក Denis Mukwege ដែលល្បីឈ្មោះសម្រាប់ការជួយជនរងគ្រោះដោយសារការចាប់រំលោភសេពសន្ថវៈនោះ បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងឡើងដណ្តើមតំណែងប្រធានាធិបតីនៅការបោះឆ្នោតនាខែធ្នូខាងមុខនេះ ។ 

 លោក Mukwege ដែលបានឈ្នះពានរង្វាន់មួយនេះ កាលពីឆ្នាំ ២០១៨ សម្រាប់ការប្រយុទ្ធប្រឆាំងអស់រយៈពេល ២ទសវត្សរ៍របស់លោកប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ បានប្រកាសបែបនេះ ទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក នៅមជ្ឈមណ្ឌលសន្និសីទ ស្ថិតនៅក្នុងរដ្ឋធានី Kinshasa របស់ប្រទេសកុងហ្គោ ។ 

 នៅក្នុងសុន្ទរកថាដែលរិះគន់ធ្ងន់ៗលើរបបដឹកនំាបច្ចុប្បន្ន លោកនិយាយថា ហេតុផលតែមួយគត់របស់លោក គឺដើម្បីស្រោចស្រង់ និងអភិវឌ្ឍប្រទេសរបស់ពួកយើង ។ លោកបន្តថា លោកនឹងផ្តល់រៀងរ៉ាវលម្អិតនៃកម្មវិធីអភិវឌ្ឍប្រទេសរបស់លោកនៅពេលក្រោយ ។ 

 លោក Mukwege វ័យ ៦៨ឆ្នាំ បានព្យាបាលជនរងគ្រោះដោយសារការចាប់រំលោភសេពសន្ថវៈរាប់រយនាក់នៅមន្ទីរពេទ្យ Panzi ដែលលោកបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៩ ។ 

 មន្ទីរពេទ្យមួយនេះ ស្ថិតនៅតំបន់ភាគខាងកើតប្រទេសកុងហ្គោ ជាកន្លែលក្រុមជីវពលដែលបានឆ្លងកាត់សង្រ្គាមស៊ីវិល ២លើក ចន្លោះឆ្នាំ ១៩៩៦ និងឆ្នាំ ២០០៣ នៅតែបន្តធ្វើសង្រ្គាម និងវាយប្រហារមកលើជនស៊ីវិល បើទោះបីជាមានការធ្វើអន្តរាគមន៍ពីយោធាក៏ដោយ ។ 

 លោក Mukwege នឹងឈរឈ្មោះប្រកួតប្រជែងជាមួយលោកប្រធានាធិបតី Felix Tshisekedi ដែលអាណត្តិដំបូងរបស់លោកញាំញីដោយសារការវិបត្តិសេដ្ឋកិច្ច ការរីករាលដាលឆ្លងសកលជំងឺ COVID-19 និងអសន្តិសុខកាន់តែខ្លាំង នៅតំបន់ភាគខាងកើតប្រទេសកុងហ្គោ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm