ភ្នំពេញ៖ មន្រ្ដីយោធាចំនួន ៣នាក់ នៅសាលាទាហានសកម្មត្មាតពង និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌ ដោយសារតែពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានសម្រេចលុបឈ្មោះ វរសេនីយ៍ត្រី ពោន ធា គ្រូបច្ចេកទេសថ្មើរជើង សាលានាយទាហានសកម្ម។

ជាមួយគ្នានេះ យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣នេះដែរ បានសម្រេចលុបឈ្មោះយោធិន ចំនួន ២រូបទៀត រួមមាន អនុសេនីយ៍ត្រី សាន្ត គឹមសៀង នាយទាហាន សាលានាយទាហានសកម្ម និងព្រឹន្ទបាលឯក យ៉ែន ច័ន្ទវិសាល នាយរងក្រុម១ អនុសេនាតូចការពារ និងបម្រើសាលានាយទាហានសកម្មចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទផងដែរពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន៕
