គ្រូបង្រៀន​នៅ​កំពត​ ប្រែក្លាយ​វិបត្តិ​កូ​វីដ​-១៩​ ជា​ឱកាស​បង្កើត​កសិដ្ឋាន​ធម្មជាតិ​បង្កើន​ជីវភាព

2021/06/02 07:16:32 pm        202

កំពត ៖ ​​ផ្តើមចេញពី​ភាព​ឧស្សាហ៍​ព្យាយាម និង​ជំរុញ​គាំទ្រ​ដល់​កសិផល​ក្នុងស្រុក​ អំឡុង​ពេល​កម្ពុជា​មាន​ជំងឺ​កូ​វីដ​-១៩​ គ្រួសារ​គ្រូបង្រៀន​ម្នាក់​ នៅ​ខេត្តកំពត ​បាន​ឆ្លៀតពេល​សាកល្បង​រៀន​ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ​ដើម្បី​រក​ចំណូល​បន្ថែម​។ ​ដោយ​ការ​ព្យាយាម ​ក្រោយមក​ពីរ​ឆ្នាំ​លោកស្រី​ បាន​បង្កើន​ការ​ដាំដុះ និង​ការ​ចិញ្ចឹម​សត្វ​កាន់​តែច្រើន​ ហើយ​ក្លាយ​ជា​កសិដ្ឋាន​ធម្មជាតិ​ចម្រុះ​មួយ ​នៅលើ​ផ្ទៃដី​ប្រមាណ​ជាង​បួន​ហិកតា​។

លោកស្រី បាន់ គឹម​ហ៊ាង ជា​គ្រូបង្រៀន​រស់នៅ​ភូមិ​កោះ​ចំការ ​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​រៀបរាប់​ថា ​ចាប់​តាំងពី​មានការ​ផ្ទុះ​ចេញ​នូវ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ​ការងារ​បង្រៀន​សិស្ស​មាន​ពេលទំនេរ​ច្រើន ​។ លោកស្រី​ និង​គ្រួសារ​ក៏បាន​ពិគ្រោះគ្នា ​ដើម្បី​បង្កើត​មុខរបរ​រក​ចំណូល​បន្ថែម​នៅ​អំឡុង​ពេល​ប្រឈមមុខ​និង​វិបត្តិ​ដ៏​ពិបាក​នេះ​។ ​ក្រោយ​ពិភាក្សា​រួច​ក៏​នាំគ្នា​ច្នៃ​ដីស្រែ​របស់ខ្លួន​ ដោយ​កាយ​ជា​ប្រឡាយ និង​ស្រះ​មួយចំនួន ​ដើម្បី​លើក​រង ​សាកល្បង​ដាំ​ដំណាំ​ដូង ​ហើយ​កន្លែង​ដែល​ទំនេរ ទុក​ដាំ​ស្រូវ និង​សណ្តែកបាយ​។ ​ក្រោយមក បាន​ស្តាយ​ស្រះ​ និង​ប្រឡាយ​ទុកចោល ​ម្យ៉ាង​ប្រាក់ចំណូល​បាន​តិច​ផង​ ក៏​សាកល្បង​ចិញ្ចឹម​ត្រី​អណ្តែង ​និង​ត្រី​ប្រា​បន្ថែម​ ហើយក៏​ចេះតែ​សមប្រកប​ដុះដាល​បន្តិច​ម្តងៗ​ រហូត​ចិញ្ចឹម​ដល់​បង្កង ​ និង​បាន​ពង្រីក​ពី​លក្ខណៈ​គ្រួសារ​ឲ្យ​ទៅជា​កសិដ្ឋាន​ធម្មជាតិ​ចម្រុះ​មួយ ​ដាំ​ដំណាំ​ស្ទើរ​ គ្រប់​ប្រភេទ​ដោយ​មិន​ប្រើ​ជីគីមី​កសិកម្ម​។

លោកស្រី​ បានលើកឡើង​ថា ​បច្ចុប្បន្ន​កសិផល​ភាគច្រើន​ពឹង​តែ​លើ​ការ​នាំចូល​មកពី​ប្រទេសជិតខាង ហើយ​កសិកម្ម​ក្នុងស្រុក​មិន​សូវមាន​អ្នក​ចាប់អារម្មណ៍​ធ្វើ​នោះទេ​ ។ លោកស្រី​ ជំរុញ ​និង​គាំទ្រ​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​ប្រើប្រាស់ ​និង​ច្នៃ​ដី​របស់ខ្លួន ​សម្រាប់ធ្វើ​កសិកម្ម​ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ផង និង​ទទួល​បាន​ប្រាក់ចំណូល​ផង ដោយ​មិន​ចាំបាច់​ប្រឈម​ហានិភ័យ​ក្នុង​ការ​ចេញទៅ​ធ្វើការ​នៅក្រៅ​ផ្ទះ​នោះទេ ។

លោកស្រី​ បន្ថែមថា ​លោកស្រី​បាន​ពង្រីក​កសិដ្ឋាន និង​បាន​ដាំ​ដំណាំ​បន្ថែម​ជាច្រើន​មុខ​ និង​បន្ថែម​ការ​ចិញ្ចឹម​គោ ​និង​មាន់ ​ខណៈដែល​ការចិញ្ចឹម​ត្រី ​ចិញ្ចឹម​បង្ក​ង ​និង​ត្រចៀកកាំ​ទទួល​បាន​ផល​ជា​បណ្តើ​រសម្រាប់​ទប់ទល់​ការ​ចំណាយ​លើ​កម្លាំង​ឈ្នួល​ពលកម្ម​ជាង​១០​នាក់​៕

​អត្ថបទ ៖អន សារី​ម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm