មនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុងនៅអ៊ីតាលី ធ្លាក់ពីលើស្ពានទីក្រុង Venice

2023/10/04 04:49:42 pm        108

បុគ្គលិកសង្គ្រោះបន្ទាន់ បានធ្វើការនៅជុំវិញគំនរបាក់បែករថយន្តក្រុង បន្ទាប់ពីរថយន្តក្រុងទីក្រុង ដឹក​ភ្ញៀវទេសចរទៅកាន់ទីតាំងបោះជំរំ បានធ្លាក់ចេញពីស្ពាននៅជិតទីក្រុង Venice នៅ​ប្រទេស​អ៊ីតាលី​ភាគខាងជើង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២០នាក់ស្លាប់។ រថយន្តក្រុង​បាន​រេ​ចង្កូត​ចេញ​ពីផ្លូវ ហើយបានធ្លាក់នៅជិតខ្សែរថភ្លើង នៅក្នុងស្រុក Mestre ដែលតភ្ជាប់ទៅ​កាន់​ទី​ក្រុង​ Venice ដោយស្ពានមួយនេះ។ មូលហេតុនៃឧបទ្ទវហេតុនេះនៅពុំទាន់ដឹងច្បាស់នៅឡើយ។

​ទូរទស្សន៍ប្រទេសអ៊ីតាលី Sky បានរាយការណ៍ថាសាកសព១៨នាក់ ត្រូវ​បាន​ទាញ​យក​រហូត​មក​ដល់​ពេល​នេះ​ពីគំនរបាក់បែក បន្ទាប់ពីយាន​យន្ត​បាន​ធ្លាក់​ចម្ងាយ​១៥​ម៉ែត្រ​ទៅ​លើ​បណ្តាញ​អគ្គិសនី​ និងបានឆេះ នៅម៉ោងប្រហែល ៧:៤៥នាទីល្ងាចម៉ោងក្នុងតំបន់។

លោក Luigi Brugnaro អភិបាលក្រុង Venice បានសរសេរបង្ហោះលើបណ្តាញX (ពី​មុនTwitter)​ថា វាជាហេតុការណ៍ដ៍មហន្តរាយ។ ខ្ញុំនិយាយពីហេតុការណ៍នេះមិនចេញនោះទេ។ ក្រោយ​មកលោកបាននិយាយទៅកាន់ បណ្តាញទូរទស្សន៍រដ្ឋអ៊ីតាលី Rai News24 ថា មាន​មនុស្ស​យ៉ាងហោចណាស់ ២០នាក់ស្លាប់ ប៉ុន្តែមនុស្សមួយចំនួននៅជាប់ក្នុងគំនរបាក់បែក។

ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍ថា មានអ្នកស្លាប់២១នាក់ និង១២នាក់រងរបួស ហើយ​៤ ឬ៥នាក់នៅបាត់ខ្លួននៅឡើយ។ ទោះជាយ៉ាងណាប្រតិបត្តិការសង្គ្រោះនៅតែបន្ត ហើយ​ទី​ភ្នាក់ងារ​សារព័ត៌មានជាច្រើន និយាយថាចំនួនអ្នកស្លាប់ អាចកើនឡើងច្រើនជាងនេះ៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        18
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm