កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍប្រទេសទាំងពីរ

2023/10/04 05:11:37 pm        202

កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ និងគណៈប្រតិភូ បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ដោយ​មានការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសមភាគីឡាវ ឧត្ដមសេនីយ៍ឯក ខាំលៀង ឧថាក់​កៃសន​ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ។

ក្នុង​ជំនួប​ទ្វេភាគី ថ្នាក់ដឹកនាំកងទ័ពទាំងពីរ បានលើក​ឡើង​ពី​លទ្ធផល​សម្រេច​បាន​ក្នុង​បាន​អនុវត្ត​ផែនការ​កិច្ច​សហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្នុងនោះបានផ្លាស់ប្ដូររទស្សនកិច្ច ក៏​ដូច​ជា​ពិធី​សារ​កិច្ចសហប្រតិបត្តិការ និងការរៀបចំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិការរក្សាសន្តិសុខ របៀប​រៀប​រយ​តាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ដើម្បីឆ្លើយត​បនឹ​ង​សកម្មភាព​ក្នុង​ភាព​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ និងយូរអង្វែង។

បន្ថែមលើសនេះ កងទ័ពប្រទេសទាំងពីរបានផ្ដល់អាហារូបករណ៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំង​បាន​ផ្លាស់​ប្ដូរព័ត៌មានចារកម្មទាន់ពេលវេលា រួមគ្នាបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ពិសេស ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ ការជួញដូរអាវុធ និង​ឧក្រិដ្ឋកម្ម​ខុស​ច្បាប់​ផ្សេងទៀត ដោយមានការសម្របសម្រួលតាមរយៈបណ្តាញការទូត និងគ្រប់​យន្តការ​ដែល​មាន​ស្រាប់។

ក្រៅពីកិច្ច​សហប្រតិបត្តិការទ្វេភាគី កងទ័ពប្រទេស​ទាំង​ពីរ​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ផង​ដែរ​ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០២២ កងទ័ព​ឡាវ​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​លំហាត់​ហ្វឹកហ្វឺន​សង្គ្រោះគ្រោះមហន្តរាយរួមគ្នា៣ប្រទេស ឡាវ-កម្ពុជា-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ ប្រកបដោយភាពជោគជ័យ។

ថ្នាក់ដឹកនាំទាំង​ពីរបានវាយតម្លៃខ្ពស់សកម្មភាពនេះ ដែលបង្ហាញពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រីក​ចម្រើន និងបានប្តេជ្ញារួមគ្នាដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកម្ពស់ជីវភាព សុខ​មាលភាពប្រជាជនប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm