សាលី អ៊ូមើត បើកផ្លូវឲ្យកីឡាករម៉ូតូទឹកវ័យក្មេងកម្ពុជាច្រើនរូប បានចូលរួម​ព្រឹត្តិការណ៍ពិភពលោក

2023/10/04 06:11:29 pm        476

កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត បានបើកផ្លូវឲ្យកីឡាករវ័យក្មេងកម្ពុជាកាន់តែច្រើនរូប មាន​ឱកាសចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក ជាក់ស្ដែងក្នុងការប្រកួត Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ ដែលធ្វើឡើងនៅទីក្រុង Lake Havasu សហរដ្ឋអាមេរិក ម្ចាស់​មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរូបនេះ បានដឹកនាំសិស្សប្អូនចំនួន ៨នាក់ ដើម្បី​ចូលរួម​ប្រកួត និងដកស្រង់បទពិសោធន៍ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ។

នេះជាលើកដំបូងហើយ ដែលកម្ពុជាមានកីឡាករច្រើនរូប រហូតដល់ ៩រូប ចូលរួម​ព្រឹត្តិការណ៍​កម្រិត​​ពិភពលោកនេះ ផ្ទុយកាលពីជាង ១០ឆ្នាំមុន ដែលមានតែកីឡាករ សាលី អ៊ូមើត ប៉ុណ្ណោះ ចូលរួម​ព្រឹត្តិការណ៍នេះ ។ ភាពរីកចម្រើននេះដែរ ផ្ដើមចេញពីការបើកផ្លូវរបស់រាមច្បង សាលី អ៊ូមើល ដែលបានយកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្តសិស្សប្អូន គួបផ្សំ​ការ​ផ្ដល់​កម្លាំង​ចិត្ត​របស់​អ្នក​គាំទ្រ ទើបធ្វើឲ្យពួកគេអភិវឌ្ឍន៍សមត្ថភាព រហូត​បាន​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ​ជា​បន្ដ​បន្ទាប់។

ថ្លែងតាមរយៈសារអេឡិចត្រូនិច អ៊ូមើត បានប្រាប់ក្រុមការងារ BTV ពីសហរដ្ឋអមេរិកថា បេសកកម្ម​លើកនេះ ក៏មិនខុសពីលើកមុនដែរ ទោះមិនមានការជ្រោមជ្រែងពីសហព័ន្ធយ៉ាងណា ក៏​លោកបានចំណាយធនធានផ្ទាល់ខ្លួន និងប្រើប្រាស់បទពិសោធន៍ចូលរួមកន្លងមក ដើម្បី​បំពេញ​ឯកសារ និងចុះឈ្មោះ ក្នុងបានដឹកនាំកីឡាករវ័យក្មេងកម្ពុជាចូលរួមការប្រកួតកម្រិតពិភពលោក នៃ​ព្រឹត្តិការណ៍ Jet Ski World Series ដែលអាមេរិកទទួលធ្វើម្ចាស់ផ្ទះការប្រកួតជុំទី៣ ក្នុង​គោល​បំណងចង់ពង្រឹងសមត្ថភាពពួកគេកាន់តែប្រសើរ ដើម្បីឈានទៅប្រកួតប្រជែង និង​ដណ្ដើម​លទ្ធផលល្អជូនជាតិ ។

កីឡាករខ្មែរ-ឥស្លាម ដែលមានបទពិសោធន៍ជោគជាំក្នុងវិស័យកីឡាមួយនេះ បន្ថែមថា សម្រាប់​ការ​ប្រកួត​លំដាប់ពិភពលោក ជុំទី៣ នៅអាមេរិកនេះ ក្នុងចំណោម ៩នាក់ គឺមានកីឡាករ ៥នាក់ ត្រូវ​ធ្វើការប្រកួត រួមមាន សាលី អ៊ូមើល ដែលប្រធានក្រុមដឹកនាំផ្ទាល់, កីឡាករ កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន, មីន មូស្ដាន់ និង សិស្សប្អូន មីន អូស្មាន់ ។ រីឯកីឡាករថ្នាល ៤រូបទៀត មានកីឡាករ មូសា សាគីន, វណ្ណី វីសា, ស៊ីម សាក់នី និង ទៀត សាឡេះ គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ សម្រាប់​យក​មក​អនុវត្ត​ក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះទៅរកការប្រកួតអន្ដរជាតិនាថ្ងៃអនាគត ។

សូមបញ្ជាក់ថា  ការប្រកួតម៉ូតូទឹកកម្រិតពិភពលោក Jet Ski World Series ឆ្នាំ២០២៣ គឺបែង​ចែក​ជា ៤ជុំ ដោយជុំទី១ ប្រកួតនៅប្រទេសប៉ូឡូញ កាលពីខែឧសភា ឆ្នាំ២០២៣ តែកីឡាកម្ពុជា ពុំបានចូលរួមនោះទេ ដោយសារជាប់ភារកិច្ចក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ ចំណែកជុំទី២ នៅប្រទេសបារាំង កាលពីខែកក្កដាកន្លងទៅ សាលី អ៊ូមើត បានដឹកនាំសិស្សប្អូន ៦រូបចូលរួម ក្នុងនោះមាន ៤នាក់ បានធ្វើការប្រកួត ដោយ​ដណ្ដើម​បាន​មេដាយមាស ២ ដោយកីឡាក សាលី ហ្វីលីន និងកីឡាករ កៃ វ៉ាន់ស៊ី, មេដាយប្រាក់ ១ ដណ្ដើម​បានដោយកីឡាករ មីន អូស្មាន់ និងមេដាយសំរឹទ្ធ ១ ដណ្ដើម​បាន​ដោយ​ប្រធាន​ក្រុម​កីឡាករ សាលី អ៊ូមើត ។ រីឯជុំទី៤ គ្រោងនឹងធ្វើការប្រកួតនៅថៃ នាចុងឆ្នាំ២០២៣ នេះ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm