អ្នកនេសាទហ្វីលីពីន៣នាក់ស្លាប់ បន្ទាប់ពីការបុកទម្លាយដោយទូកមិនស្គាល់អត្តសញ្ញាណ នៅសមុទ្រចិនខាងត្បូង

2023/10/04 06:52:19 pm        186

ឆ្មាំល្បាតឆ្នេរប្រទេសហ្វីលីពីន និយាយនៅថ្ងៃពុធនេះថា អ្នកនេសាទហ្វីលីពិន៣នាក់ បានស្លាប់ បន្ទាប់ពីទូករបស់ពួកគេ ត្រូវបានបុកទម្លាយដោយទូកពាណិជ្ជកម្មបរទេសមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងឆ្លងកាត់សមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍និយាយថា ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីថ្ងៃចន្ទ ខណៈទូកកំពុងឆ្លងកាត់ដែនទឹក មានចម្ងាយ១៥៧គីឡូម៉ែត្រភាគពាយព្យ តំបន់កោះប៉ះប្រះទឹក ស្កាប្រូ (Scarborough Shoal) ដែលមានជម្លោះ។ សមាជិកនាវិក១១នាក់ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីទូកបានលិច។

ប្រធានាធិបតីលោក Ferdinand Marcos Jr បាននិយាយថា ប្រទេសហ្វីលីពីន កំពុងស៊ើបអង្កេតពីឧបទ្ទវហេតុនេះ ដើម្បីស្វែងយល់ពីអ្វីដែលបណ្តាលឲ្យមានអ្នកស្លាប់។ លោកបាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា យើងធានាដល់ជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សគ្រប់គ្នាថា យើងនឹងប្រើប្រាស់គ្រប់កិច្ចប្រឹងប្រែងដើម្បីឲ្យអ្នកទាំងនោះមកទទួលខុសត្រូវ ដែលបានធ្វើឲ្យមានឧបទ្ទវហេតុលើដែនសមុទ្រដ៏គួឲ្យសោកស្តាយនេះ។

ភាពតានតឹងជុំវិញដែនទឹកទាំងនេះ បានផ្ទុះឡើងកាលពីពេលថ្មីៗនេះ បន្ទាប់ពីប្រទេសហ្វីលីពីន និយាយថាខ្លួនបានដកចេញរបាំងពោងបាល់ប្រវែង៣០០ម៉ែត្រ ដែលបង្កើតឡើងដោយឆ្មាំឆ្នេររបស់ប្រទេសចិន នៅជិតតំបន់កោះប៉ះប្រះទឹកស្កាប្រូ ជាចំណុចនេសាទចម្បាង និងជាផ្នែកសំខាន់នៅដែនសមុទ្រដែលមានការប្រឈមបំផុតនៅអាស៊ី។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm