រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យកម្លាំងនគរបាល ត្រូវអនុវត្តន៍ច្បាប់ឈានមុខពលរដ្ឋជានិច្ច កុំឲ្យបាត់តម្លៃ

2023/10/04 07:37:42 pm        190

កណ្ដាល៖ ឯកឧត្តមអភិសន្តិ ស សុខា ជំរុញទៅកងកម្លាំងនគរបាលទាំងអស់ ត្រូវតែអនុវត្តន៍ច្បាប់ឲ្យបានពេញលេញ នាំមុខប្រជាពលរដ្ឋជានិច្ចកុំឲ្យធ្លាក់តម្លៃរបស់ខ្លួន ហើយត្រូវតាំងខ្លួនជាអ្នកបម្រើ មិនមែនជាចៅហ្វាយនាយលើប្រជាពលរដ្ឋនោះទេ ។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាល​កម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅថ្ងៃទី៤ ខែតុលា ​ឆ្នាំ២០២៣នេះ នៅបណ្ឌិត្យសភា​នគរបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា នគរបាលទាំងអស់ ត្រូវយក​ចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាល ​ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និង​មានប្រសិទ្ធភាពជូនជាតិ និងប្រជាពលរដ្ឋ ​ហើយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតី​ទទួលខុសត្រូវខ្ពស់លើការងារ ​គោរពប្រតិបត្តិច្បាប់ ​គោរពសិទ្ធិមនុស្ស និងគោរពវិន័យការងារ​ឱ្យបានល្អប្រសើរ ។

ឯកឧត្តម បានបន្តថា ចំពោះប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ត្រូវធ្វើខ្លួនឲ្យបានល្អ នៅពេលបម្រើ​សេវា​ជូនប្រជាពលរដ្ឋ ពិសេសត្រូវមានកម្លាំងប្រចាំការ ​ទទួលបណ្ដឹងរបស់ពលរដ្ឋ ក្នុងករណី​មានពួកគេសូមអន្តរាគមន៍ ​មិនត្រូវធ្វើខ្លួនឲ្យពលរដ្ឋខ្លាច ​រហូតលែងហ៊ានប្ដឹង ឬសូមអន្តរាគមន៍​ដោះស្រាយបញ្ហាអ្វីមួយ ។

ជាមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែង​អភិវឌ្ឍន៍​បន្ថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ និងបន្តអនុវត្តអភិក្រម៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក១ គឺការមើលឃើញចំណុចខ្វះខាត ដើម្បីបន្តរក្សាបាននូវកិត្យានុភាព ​ឧត្តមភាព ​និងការជឿទុកចិត្ត ​ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំង​ខិតខំប្រែក្លាយបណ្ឌិត្យសភា ​ទៅជាបណ្ឌិត្យសភាឌីជីថល ស្របតាម ផែនការ យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថលរបស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ។

នៅក្នុងពិធីនេះ ​នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា​នគរបាល​កម្ពុជា បានបង្ហាញពីការគាំទ្រ និងការផ្ដល់​អាទិភាពខ្ពស់ របស់រាជរដ្ឋាភិបាល​កម្ពុជា​និងក្រសួងមហាផ្ទៃ ​ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើក​កម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm