នាយកខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ព្រមានចាត់វិធានការក្តៅចំពោះជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

2023/10/04 08:12:17 pm        342

កណ្ដាល៖ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ ហើយបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលមានឧបករណ៍ខុសច្បាប់ សូមប្រញាប់ប្រគល់ជូនដល់សមត្ថកិច្ចជាបន្ទាន់ផងដែរ។

ថ្លែងប្រាប់ទូរទស្សន៍BTVក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយច្បាប់ ​ស្តីពីជលផល​ និងយុទ្ធនាការនៃ ការបង្ក្រាប​បទល្មើសនេសាទ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ​ លោក ហេង សុភារិទ្ធ បានលើកឡើងថា ចាប់ពីពេលនេះតទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល​ នឹងធ្វើយុទ្ធនាការ​ចុះបង្រ្កាប​បទល្មើសនេសាទជាប្រចាំគ្រប់ទីកន្លែងទាំងអស់ដែលស្ថិតនៅក្នុងខេត្តកណ្តាល ហើយប្រសិនបើរកឃើញជនណាដែលប្រព្រឹត្តខុស ​នឹងច្បាប់ស្តីពីជលផលនេះ នឹងចាត់វិធាន​ការទៅ​តាមច្បាប់ជាធរមានផងដែរ ខណៈអាជ្ញាធរមានការអំពាវនាវហើយនៅតែ​បន្តប្រព្រឹត្តនោះ។

ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានរំលឹក និងអំពាវនាវដល់បងប្អូនប្រជានេសាទ​ទាំងអស់ ដែលមានឧបករណ៍ឆក់ ឬឧបករណ៍ផ្សេងៗទៀត ដែលល្មើសនឹងច្បាប់របស់ជលផល គប្បីប្រគល់ជូនដល់អាជ្ញាធរយកទៅកម្ទេចចោលផងដែរ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ការនេសាទ​ខុសច្បាប់ជាពិសេសការឆក់នេះឲ្យអស់ ​ដើម្បីបង្កើនផលត្រីឡើងវិញ ខណៈបច្ចុប្បនផលត្រី​កំពុងតែធ្លាក់ចុះដោយសារតែការឆក់ ​និងរាយស្បៃមុងជាដើមនោះ។

សូមបញ្ជាក់ថា ​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ដឹកនាំដោយលោក ​ហេង សុភារិទ្ធី បានចុះបង្រ្កាបបទល្មើសនេសាទ​ខុសច្បាប់ជាបន្តបន្ទាប់នៅ ស្រុកពញាឮ ​ខេត្តកណ្តាល។ ​ក្រោយធ្វើការចុះបង្រ្កាប ដោយ​កំលាំង​ចំរុះ​បានរុះរើសារ​យកបទល្មើស​នេសាទ ជាច្រើនដូចជា ​លូស្បៃមុង, របាំងស្បៃមុង, បង្គាល ​និងឧបករណ៍ខុសច្បាប់មួយចំនួនទៀត ដើម្បីយកទៅដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm