ក្រុមបាតុករប្រទេសហ្គាណា តវ៉ាទាមទារឱ្យទេសាភិបាលធនាគារកណ្តាលលាលែងពីតំណែង

2023/10/04 08:40:05 pm        196

មនុស្សរាប់ពាន់នាក់បានដើរដង្ហែតាមផ្លូវនៃរដ្ឋធានី អាក្រា (Accra) របស់ប្រទេសហ្គាណា កាលពីថ្ងៃអង្គារ (៣ តុលា) ដោយទាមទារឱ្យដកទេសាភិបាលធនាគារកណ្តាលចេញពីតំណែង សម្រាប់អ្វីដែលពួកគេនិយាយថា ជាការគ្រប់គ្រងមិនត្រឹមត្រូវនៃសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិបំណុលដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងមួយជំនាន់។

បាតុកម្មនេះ គឺបង្ហាញពីការខកចិត្តចុងក្រោយបំផុត ប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ ភាពអត់ការងារធ្វើ និងការលំបាកក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេមួយ នៅអាហ្វ្រិកខាងលិចនេះ។ ការតវ៉ារយៈពេលច្រើនថ្ងៃស្រដៀងគ្នានេះ បានធ្វើឡើងទូទាំងរដ្ឋធានីកាលពីខែមុន។

ហ្វូងមនុស្សបានដើរដង្ហែទៅកាន់ការិយាល័យកណ្តាលរបស់ធនាគារកណ្តាល ក្រោមការឃ្លាំមើលរបស់នគរបាលកុបកម្ម ដោយបានអំពាវនាវឱ្យទេសាភិបាលធនាគារកណ្ដាល លោក Ernest Addison និងអនុទេសាភិបាលទាំងពីររបស់លោក លាលែងពីតំណែង។ មនុស្សជាច្រើនស្លៀកពាក់ពណ៌ក្រហម និងខ្មៅក្នុងការតវ៉ានោះ ដែលជាធម្មតាជាសម្លៀកបំពាក់ក្នុងពិធីបុណ្យសព។

ធនាគារកណ្តាលរបស់ប្រទេសហ្គាណាក្នុងខែកក្កដា បានប្រកាសពីការខាតបង់ចំនួន ៦០,៨ពាន់លានរូបិយប័ណ្ណសេឌីរបស់ហ្គាណា ពោលគឺស្មើនឹង៥,៣ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដែលភាគច្រើនដោយសារតែការរៀបចំរចនាសម្ព័ន្ធបំណុល។

ប្រទេសហ្គាណា ដែលផលិតមាស ប្រេង និងកាកាវ បានចុះកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កម្មវិធីកម្ចីរយៈពេលបីឆ្នាំចំនួន៣ពាន់លានដុល្លារ ដើម្បីជួយសម្រួលស្ថានការណ៍សេដ្ឋកិច្ច ហើយការរៀបចំរចនាសម្ព័ន្ធបំណុល គឺជាលក្ខខណ្ឌមួយក្នុងការទទួលបានមូលនិធិទាំងនោះផងដែរ៕


អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm