អ្នកវិភាគ៖ ការទម្លាក់ប្រធានសភាអាមេរិកចេញពីតំណែង គឺជាផ្នែកមួយនៃរដ្ឋប្រហារដោយលោកដូណាល់ ត្រាំ

2023/10/04 01:43:52 pm        131

អ្នកវិភាគម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ការទម្លាក់តំណែងប្រធានសភាតំណាងរាស្រ្តអាមេរិក ដែលមិនធ្លាប់មានពីមុនមក គឺលោក Kevin McCarthy កាលពីថ្ងៃអង្គារ (៣ តុលា) គឺបង្ហាញពី «ការបែកបាក់» នៃគណបក្សសាធារណរដ្ឋ ហើយស្មើនឹងជ័យជម្នះសម្រាប់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ខណៈការទម្លាក់តំណែងនោះ ហាក់ដូចជាផ្នែកមួយនៃរដ្ឋប្រហាររបស់អតីតប្រធានាធិបតីរូបនេះផងដែរ។

សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនតូចនៅក្នុងសភា បានបណ្តេញប្រធានសភាបក្សរបស់ខ្លួន លោក McCarthy ចេញពីតំណែង ខណៈដែលជម្លោះក្នុងបក្ស បានធ្វើឱ្យសភាមានភាពវឹកវរបន្ថែមទៀតត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបក្សសាធារណរដ្ឋនេះបញ្ចៀសបានទាំងប្រផុតប្រផើយនូវបិទរដ្ឋាភិបាលនោះ។

លោក Sean Wilentz ដែលជាអ្នកជំនាញប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យព្រីនស្តុន បាននិយាយថា ការទម្លាក់តំណែងលោក McCarthy ដោយសមាជិកនៃគណបក្សសាធារណៈរដ្ឋដែលជិតស្និទ្ធនឹងលោកត្រាំ បានអនុញ្ញាតឱ្យអតីតប្រធានាធិបតីរូបនេះ សម្រេចបាននូវគោលដៅមួយចំនួន ដែលអ្នកគាំទ្ររបស់លោក បានបរាជ័យក្នុង នៅពេលដែលពួកគេបានសម្រុកចូលវិមានកាពីតូល របស់សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០។

លោក Wilentz បន្តថា ប្រសិនបើការដកលោក McCarthy ចេញពីតំណែងនាំទៅដល់ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក នោះប្រវត្តិសាស្ត្របង្ហាញថា ភាគីទាំងសងខាងនឹងមិនទទួលបានផលប្រយោជន៍អ្វីនោះទេ។

សភាអាមេរិក នឹងមិនមានអ្នកដឹកនាំយ៉ាងហោចណាស់រយៈពេលមួយសប្តាហ៍ ខណៈដែលអ្នកសាធារណរដ្ឋជាច្រើនបាននិយាយថា ពួកគេមានគម្រោងជួបប្រជុំគ្នានៅថ្ងៃទី១០ ខែតុលា ដើម្បីពិភាក្សាអំពីអ្នកដែលអាចស្នងតំណែងពីលោក McCarthy ជាមួយនឹងការបោះឆ្នោតលើប្រធានសភាថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះផងដែរ៕

អត្ថបទដែលទាក់ទង

អាជ្ញាធរហ្កាហ្សា៖ អ៊ីស្រាអែល ទម្លាក់គ្រឿងផ្ទុះ ១០ម៉ឺនតោននៅហ្កាហ្សា និងបំផ្លាញជីវិតមនុស្សជាច្រើន
2025/05/09 02:22:44 pm        1
អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធក្នុង«ផែនការភេរវកម្ម» ក្នុងចក្រភពអង់គ្លេស
2025/05/09 02:18:09 pm        1
NGO៖ ការដាក់ក្រុមអន្ធពាលហៃទីជាពួកភេរវជនដោយអាមេរិក បង្កគ្រោះថ្នាក់ដល់ជនងាយរងគ្រោះ
2025/05/09 02:16:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរហ្កាហ្សា៖ អ៊ីស្រាអែល ទម្លាក់គ្រឿងផ្ទុះ ១០ម៉ឺនតោននៅហ្កាហ្សា និងបំផ្លាញជីវិតមនុស្សជាច្រើន

2025/05/09 02:22:44 pm
​អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធក្នុង«ផែនការភេរវកម្ម» ក្នុងចក្រភពអង់គ្លេស
2025/05/09 02:18:09 pm
​NGO៖ ការដាក់ក្រុមអន្ធពាលហៃទីជាពួកភេរវជនដោយអាមេរិក បង្កគ្រោះថ្នាក់ដល់ជនងាយរងគ្រោះ
2025/05/09 02:16:04 pm
​អ៊ីស្រាអែលព្រមានធ្វើការសងសឹក ប្រសិនបើក្រុមហ៊ួទី នៅតែបន្តវាយប្រហារ
2025/05/09 02:13:22 pm
​លោក Trump រំពឹងថាកិច្ចចរចាពាណិជ្ជកម្មជាមួយចិន នឹងដំណើរការល្អ ហើយពន្ធនឹងធ្លាក់ចុះ
2025/05/09 02:09:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/09 06:43:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am