Galatasaray តាមពីក្រោយពីរដងយកឈ្នះនៅផ្ទះ Manchester United ៣-២

2023/10/04 09:11:01 pm        291

រដូវកាលដ៏អាក្រក់របស់ក្រុមបិសាចក្រហម Manchester United នៅតែបន្ត បន្ទាប់​ពី​រង​បរាជ័យ​ក្នុង​ទឹកដីខ្លួនឯង ក្រោមថ្វីជើងក្រុមភ្ញៀវទួកគី Galatasaray ៣-២។

ក្រុមរបស់លោក Erik ten Hag បាននាំមុខការប្រកួតពីរលើកដោយខ្សែប្រយុទ្ធ Rasmus Hojlund ​នាទីទី ១៧ តែ Galatasaray តាមស្មើវិញនៅនាទីទី ២៣ ដោយអតីតខ្សែប្រយុទ្ធ Man United, Wilfired Zaha។

ឈានដល់វគ្គទី ២ Hojlund ម្តងទៀតរកបានគ្រាប់នាំមុខសាជាថ្មីនៅនាទីទី ៦៧ តែបានត្រឹម ៤ នាទី Galatasaray តាមស្មើម្តងទៀតនៅនាទីទី ៧១ ដោយ Kerem Akturkoglu មុនពេលដែល Mauro Icardi ដែលស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូលនោះ ជាអ្នករកគ្រាប់ជ័យជំនះឱ្យ Galatasaray នៅនាទីទី ៨១។

នេះជាលើកដំបូងហើយដែល Manchester United ចាប់ផ្តើមរដូវកាល UEFA Champions League ជាមួយនឹងបរាជ័យ ២ ប្រកួតជាប់គ្នាបែបនេះ ហើយក៏ជាបរាជ័យក្នុង​ផ្ទះពីរ​ប្រកួត​ជាប់​គ្នា​ដែរ បន្ទាប់ពីទើបតែចាញ់ Crystal Palace នៅ Premier League កាលពីថ្ងៃសៅរ៍។

ឆ្លងកាត់ពីរប្រកួតនៅ UCL នៅពេលនេះ Manchester United ឈរបាតពូលមាន ០ ពិន្ទុខណៈ Bayern Munich យកឈ្នះនៅទឹកដី Copenhagen ២-១ យប់មិញឈរលើគេមាន ៦ ពិន្ទុ​ពេញ​។

នៅក្នុងពូល B វិញ Arsenal ក៏រងបរាជ័យដែរ នៅតែទឹកដីបារាំងរបស់ RC Lens ២-១។ Gabriel Jesus បើកការនាំមុខឱ្យ Arsenal នៅនាទីទី ១៤ តែ Lens វាយបកពីក្រោយពីរគ្រាប់ដោយ Adrien Thomasson និង Elye Wahi។

បីពិន្ទុនេះ Lens ឡើងឈរលើគេក្នុងពូលមាន ៤ ពិន្ទុតាមពីក្រោយដោយ Arsenal មាន ៣ ពិន្ទុ Sevilla ស្មើនៅទឹកដី PSV យប់មិញមាន ២ ពិន្ទុខណៈក្រុមហូឡង់ PSV មាន ១ ពិន្ទុ។

លទ្ធផលផ្សេងទៀតមាន Real Madrid ឈ្នះនៅទឹកដី Napoli ៣-២ ខណៈ Braga ឈ្នះនៅ​ទឹក​ដី Union Berlin ៣-២ នៅក្នុងពូល C។ រីឯពូល D Inter Milan ឈ្នះ Benfica ១-០ និង Salzburg ចាញ់ Real Sociedad ២-០ ក្នុងដីខ្លួនឯង៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm