សម្តេច​តេ​ជោ​ ថ្លែង​ថា​ ពេល​មានទុក្ខ ​មានមុខ​សម្តេច ​និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា

2021/04/27 09:59:58 am        32

បន្ទាយមានជ័យ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា ពេលណា​មានទុក្ខ គឺ​មានមុខ​សម្តេច ​រួម​នឹង​មន្ត្រី​គណបក្ស​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​។


សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​២២ ​ខែតុលា​នេះ ​បាន​បន្ត​អញ្ជើញ​សួរ​សុខទុក្ខ ​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​ក្នុង​ពិធី​នេះ​ ជាមួយនឹង​ការ ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​ផ្ញើ​ពី​អង្គ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​តែងតែ​យក​ព្រះទ័យ​គិតគូរ​ពី​សុខទុក្ខ របស់​ប្រជារាស្ត្រ ​និង​បាន​បង្ហាញ​ពី​ការ​អាណិត​ និង​ចូលរួម​មរណទុក្ខ ​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​នោះ​ សម្តេច​តេ​ជោ ​បាន​បញ្ជាក់ថា វត្តមាន​របស់​សម្តេច ​និង​ថ្នាក់ដឹកនាំ​ទាំងអស់​នៅទីនេះ ​បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន ​កម្ពុជា រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​។

សម្តេច​តេ​ជោ ​បាន​រម្លឹកថា ​រយៈពេល​១០​ខែ​នេះ ​បាន​លេចឡើង​នូវ​ការទទួលខុសត្រូវ​របស់​មន្ត្រី​គ្រប់ថ្នាក់​ និង​ការចូលរួម​របស់​ប្រជាជន ​ដែល​ធ្វើតាម​ការណែនាំ ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​កុំ​ឱ្យ​កូ​វីដ​–១៩ ​ឆ្លង​ចូល​សហគមន៍ ​។ ដ​ល់ពេល​ទឹកជំនន់ ​ស្រុះគ្នា​ចេញ​ធ្វើ​សកម្មភាព ​ជួយ​ពលរដ្ឋ​រងគ្រោះ​។ ​មិនមែន​តែ​ប្រទេស​ខ្មែរ​ទេ​ ប្រទេស​ជឿនលឿន ​សូម្បីតែ​ប្រទេស​ជប៉ុន ​ក៏​មិន​អាច​បញ្ជា​អាកាសធាតុ​បាន​ដែរ​។ ​នេះហើយ​ដែល​ហៅថា គ្រោះធម្មជាតិ​នោះ​ ហើយ​សម្រាប់​កម្ពុជា ​សំណាង​ហើយ​ដែល​មិន​មាន​គ្រោះ​រញ្ជួយ​ផែនដី​។

ក្នុង​បញ្ហា​គ្រោះធម្មជាតិ​នេះ​ សម្តេច​ក៏​យក​ឱកាស​ថ្លែង​ការ​សរសើរ​ជាថ្មី​ដល់​អាជ្ញាធរ​ខេត្ត ​ស្រុក ឃុំ​ភូមិ និង​កង ​កម្លាំង​ពាក់ព័ន្ធ សប្បុរសជន ទាំងអស់​ដែល​រួមគ្នា​ដោះស្រាយ​បញ្ហា​ដ៏​លំបាក​នេះ ​ហើយ​បន្ទាប់​ពីនេះ​ទៅ ​ត្រូវ​ដោះស្រាយស្តារ​ការខូចខាត​ឡើងវិញ​។ ​ប្រជាពលរដ្ឋ​ស្តារ​ការដាំដុះ​ រដ្ឋ​គិតគូរ​ផ្តល់​ពូជស្រូវ ពូជ​ដំណាំ​ផ្សេងៗ និង​ជួសជុល​ផ្លូវ ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ ​ជាដើម ហើយ​សម្តេច​ ក៏បាន​បញ្ជាក់ថា ​ការ​ជួយ​នៅថ្ងៃនេះ ​គឺ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​អន្តរាគមន៍​ចំពោះ​មុខ​តែប៉ុណ្ណោះ ​បន្ទាប់​ពីនេះ​ នឹង​មាន​អន្តរាគមន៍​ជាច្រើន​ទៀត​ពី​រាជរដ្ឋាភិបាល​៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm