ទោះ​ទើប​ឈ្នះ UCL, Chelsea គ្រោង​បញ្ចេញ​កីឡាករ ១០​នាក់​នៅ​រដូវ​ក្តៅ​ខាងមុខ​

2021/06/02 07:52:33 pm        100

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea ដែល​ទើប​ឈ្នះ​ជើងឯក UEFA Champions League ថ្មីៗ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា គ្រោង​បញ្ចេញ​កីឡាករ ១០​នាក់​នៅ​រដូវ​ក្តៅ​ខាងមុខនេះ​។ ​Chelsea មិន​បង្អង់​យូរ​ឡើយ​ ក្នុង​ការរៀបចំ​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខ ខណៈ​គម្រោង​បញ្ចេញ​កីឡា​ករ​ទាំង ១០នាក់​នេះ​គឺ​ដើម្បី​ការ​នាំចូល​កីឡាករ​ថ្មី​មក​ពង្រឹង​ក្លិប​។

​​ខ្សែប្រយុទ្ធ​បារាំង Olivier Giroud នឹង​ជា​មនុស្ស​ទី១ ដែល​នឹង​ចាកចេញ​ដោយ​កិច្ចសន្យា​របស់​គេ​ នឹង​អស់​សុពលភាព​នៅ​ខែ​ដំណាច់​ខែ​មិថុនា​នេះ ខណៈ Fikayo Tomori នឹង​ចុះហត្ថលេខា​ទិញ​ផ្តាច់​ពី AC Milan នៅ​ពេល​ខាងមុខនេះ​។​ ​Tammy Abraham និង Kurt Zuma ក៏​ស្ថិត​ក្នុង​បញ្ជី​លក់​ចេញ​ដែរ​ ដោយ​អ្នក​ទាំងពីរ​មិន​ស្ថិត​ក្នុង​ជំរើស​របស់ Thomas Tuchel​។ ​​កីឡាករ​ផ្សេងទៀត​ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្ចី​រដូវ​កាល​កន្លងទៅ​ សុទ្ធតែ​ប្រឈម​លក់​ចេញ​ដូចជា Davide Zappacosta, Ross Barkley, Tiemoue Bakayoko, Danny Drinkwater និង Michy Batshuayi រួម​ជាមួយ Emerson ផង​ដែរ​។

គេ​មិនទាន់​ដឹង​ថា Chelsea នឹង​ចំណាយ​លុយ​ប៉ុន្មាន​នៅឡើយទេ​ ក្នុង​ការ​នាំចូល​កីឡាករ​ថ្មី​នៅ​ពេល​ខាងមុខ​ ខណៈ​បញ្ជី​កីឡាករ​ស្ថិត​ក្នុង​គោលដៅ​មាន​ដូច​ជា Romelu Lukaku, Erling Haaland, Harry Kane, Archraf Hakimi និង Niklas Sule ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm