សមាជិកសភាកាណាដា ជ្រើសរើសប្រធានសភាជនជាតិស្បែកខ្មៅជាលើកដំបូង

2023/10/04 09:57:58 pm        81

កាណាដា ៖ ប្រទេសកាណាដាបានបោះឆ្នោតជ្រើសរើសសមាជិកសភាសេរីនិយម លោក Greg Fergus ឲ្យធ្វើជាប្រធានសភាថ្មី បន្ទាប់ពីអ្នកមុនបានលាលែងពីតំណែង ស្របពេលមានជម្លោះក្នុងសភា។ 

លោក Fergus ជាបុរសស្បែកខ្មៅដំបូងគេដែលកាន់តំណែងប្រធានសភានេះ ត្រូវបានជ្រើសរើសដោយសមាជិកសភាចំនួន៣៣៨រូប បន្ទាប់ពីការបោះឆ្នោតសម្ងាត់កាលពីថ្ងៃអង្គារ (៣ តុលា)។

គួររម្លឹកផងដែរថា អតីតប្រធានសភាកាណាដា លោក Anthony Rota បានលាលែងពីតំណែង បន្ទាប់ពីបានអញ្ជើញបុរសជនជាតិអ៊ុយក្រែនម្នាក់ ដែលប្រយុទ្ធដើម្បីអង្គភាពណាស៊ី ទៅកាន់សភា។ លោក Rota បាននិយាយថា លោកមិនបានដឹងពីទំនាក់ទំនងរបស់អតីតយុទ្ធជនរូបនោះ ជាមួយក្រុមណាស៊ីនោះទេ។ 

នៅក្នុងសុន្ទរកថាដំបូងរបស់លោក Fergus ប្រធានសភាថ្មីរូបនេះបានជំរុញឱ្យសហការីរបស់លោក សម្ដែងការគោរពចំពោះគ្នាទៅវិញទៅមកនៅក្នុងសភា ជាទីដែលលោកបាននិយាយថា គឺសម្រាប់ «ការជជែកដេញដោល»។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ការជាប់ឆ្នោតរបស់លោក Fergus «គួរតែជាការបំផុសគំនិតសម្រាប់ប្រជាជនកាណាដាទាំងអស់ ជាពិសេសក្មេងជំនាន់ក្រោយ ដែលចង់ចូលរួមក្នុងនយោបាយ»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm