រដ្ឋបាល​រាជធានី​ភ្នំពេញ បន្តចុះ​កាត់​មែកឈើ​ធំៗ​នៅតាម​ដងផ្លូវ​ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​អ្នកដំណើ​រ ​និង​ដើម្បី​សោ​ភណ្ឌ​ភាព​ទីក្រុង

2021/06/02 08:00:56 pm        208

ភ្នំពេញ​៖ ក្រុម​សួនច្បារ និង​ដើមឈើ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បន្ត​ឲ្យ​កម្លាំង​ចុះ​ធ្វើការ​កាត់​មែកឈើ​ធំៗ​ នៅតាម​ដងផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ ​ជៀសវាង​ការ​បាក់​រលំ ​ការ​បិតបាំង​ភ្លើងស្តុប សញ្ញា​ចរាចរណ៍ -​ល​- និង​ដើម្បី ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ​ព្រោះ​ជា​រដូវភ្លៀង​លាយ​លំ​ខ្យល់​កន្ទ្រាក់ ​បក់បោក​ និង​ដើម្បី​សោភ័ណភាព​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ ។

ដោយ​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​០២ ​ខែមិថុនា ឆ្នាំ​២០២១ ក្រុម​សួនច្បារ​និង ដើមឈើ ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បន្ត​សកម្មភាព​ចុះ​កាត់​មែកឈើ ​នៅ​មូលដ្ឋាន​ខណ្ឌ​៧​មករា ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩ (​មុខ​សាលា​វិទ្យាល័យ​បាក់​ទូក​) អម​សងខាង​ផ្លូវ ​ចាប់ពី​ចំណុច​ស្តុ​ប​ក្ដាន់​ពីរ រហូតដល់​ចំណុច ស្ដុ​ប​នាងគង្ហីង។

សូមបញ្ជាក់​ផងដែរ ​មែកឈើ​ធំៗ ​តែងតែ​បាំង​បិត​ភ្លើង​សញ្ញា​ចរាចរណ៍ ​សញ្ញា​ភ្លើងស្តុប ​ធ្វើ​អោយ​ប្រជា​ពលរដ្ឋធ្វើដំណើរ ឆ្លង​កាត់​ពិបាកនឹងមើលភ្លើងសញ្ញាបញ្ជាចរាចរណ៍ ​ព្រោះត្រូវ​មែក​ឈើ​ធ្លាក់​បាំង​ស្ទើតែ​មើល​មិនឃើញ​តែម្ដង ​។ បន្ថែមទៀត​ រាល់ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​មួយ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​តែងតែ​មាន​ការ​បាក់​រលំ​មែក​ឈើ​មួយ​ចំនួន​ទៅលើ​យានយន្ត​របស់​ប្រជាពលរដ្ឋ​នឹង​ធ្លាក់​ទៅលើ​ដងផ្លូវ​ដែល​ជា​ការ​បង្អាក់​ដំណើរ​ចរាចរណ៍​និង​ធ្វើ​អោយ​កកស្ទះ​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ដូច្នេះហើយ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​កាត់​មែក​ឈើ​ធំៗ​ដែល​ងាយ​បាក់​រលំ​ពេលដែល​ភ្លៀង​ និង​ខ្យល់​បក់បោក​ខ្លាំង​ម្ដងៗ ​ ។

ក្នុងនោះដែរ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​ហើយ​ថា ​នៅ​រដូវ​កាល​នេះ​ គឺជា​វា​គឺជា​រដូវភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំ​និង​ខ្យល់​ក​ន្ទ្រា​ក់ ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​រាល់ពេល​ដែល​មេឃ​ភ្លៀង​ខ្លាំងៗ​ម្តង​សូម​មេត្តា​សូមកុំ​ឈប់​ ឬ​ចត​នៅក្រោម​ដើមឈើ​ធំៗ​ ដែល​អាច​ងាយ​នឹង​រង​គ្រោះ​ពី​ការ​រលំ​និង​បាក់​មែកឈើ​៕


​អត្ថបទ​ ៖ កុ​ម្ភះ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        30
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm