ម៉ាល់ឌីវ ៖ ប្រធានាធិបតីជាប់ឆ្នោតលោក ម៉ូហាម៉េដ មូអ៊ីស (Mohamed Muizzu) បានថ្លែងប្រាប់ការជួបជុំគ្នាអបអរជ័យជម្នះរបស់ខ្លួននៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ កាលពីចុងសប្តាហ៍ដែលត្រូវបានគេរំពឹងនឹងបង្កើតទំនាក់ទំនងឡើងវិញជាមួយឥណ្ឌានិងចិនថា កងកម្លាំងយោធាបរទេស មិនអាចស្នាក់នៅក្នុងប្រទេសម៉ាល់ឌីវបានទេ។
លោកមូអ៊ីស ដែលបានយកឈ្នះលើប្រធានាធិបតីដែលកំពុងកាន់អំណាច លោក អ៊ីប្រាហ៊ីម សូលី (Ibrahim Solih) ក្នុងការប្រកួតជុំទីពីរកាលពីថ្ងៃសៅរ៍ ត្រូវបានគាំទ្រដោយក្រុមចម្រុះ ដែលដឹងថាជិតស្និទ្ធនឹងប្រទេសចិន ហើយបានដឹកនាំយុទ្ធនាការ «India Out» ឬឥណ្ឌាចាកចេញ កាលពីប៉ុន្មានឆ្នាំមុនប្រឆាំងនឹងអង្គភាពតូចមួយនៃយោធាឥណ្ឌា។
លោកប្រធានាធិបតីរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃចន្ទថា៖«ប្រទេសទាំងអស់ដែលយល់ព្រមចំពោះគោលនយោបាយគាំទ្រប្រទេសម៉ាល់ឌីវរបស់យើង នឹងក្លាយជាមិត្តជិតស្និទ្ធ និងសម្ព័ន្ធមិត្តរបស់យើង ។
លោកបានបន្ថែមដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយថា៖«យើងនឹងបញ្ជូនទាហានបរទេស ដែលនៅក្នុងប្រទេសម៉ាល់ឌីវ ត្រឡប់ទៅប្រទេសរបស់ពួកគេវិញ»។

