បារាំងយល់ព្រមផ្តល់គ្រឿងយុទ្ធោបរណ៍ដល់ប្រទេសអាមេនី

2023/10/04 11:08:16 pm        101

បារាំង ៖ វិទ្យុអឺរ៉ុបសេរី/Radio Liberty បានរាយការណ៍កាលពីថ្ងៃទី៣ ខែតុលា ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី ខាធឺរីន កូឡូនណា (Catherine Colonna)ថា ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្តើមផ្តល់គ្រឿងយុទ្ធោបរណ៍ដល់ប្រទេសអាមេនី ដើម្បីពង្រឹងសមត្ថភាពការពាររបស់យ៉េរ៉េវ៉ាន់ (Yerevan). 

លោកស្រី កូឡូនណា បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងយ៉េរ៉េវ៉ាន់ជាមួយសមភាគីអាមេនីគឺ លោក អារ៉ារ៉ាត់ មីហ្សូយ៉ាន (Ararat Mirzoyan)ថា៖«ប្រទេសបារាំង បានយល់ព្រមចុះកិច្ចសន្យាជាមួយអាមេនីលើការផ្តល់ជំនួយផ្នែកយោធា»។

លោកស្រី បានបន្ថែមថា រហូតមកដល់ពេលនេះ ខ្លួនមិនអាចបញ្ជាក់លម្អិតពីជំនួយយោធាបានទេ។

រដ្ឋមន្ត្រីបារាំងរូបនេះ ក៏បានថ្លែងផងដែរថា ខ្លួនបានស្នើឲ្យប្រមុខការទូតរបស់សហភាពអឺរ៉ុប គឺលោកចូសិប បូរ៉ែល (Josep Borrell) ពង្រីកបេសកកម្មសង្កេតការណ៍នៅក្នុងប្រទេសអាមេនី និងរួមបញ្ចូលនឹងទីក្រុងយ៉េរ៉េវ៉ាន់ នៅក្នុងយន្តការសន្តិភាពអឺរ៉ុបដែលស្រដៀងទៅនឹងការអនុវត្តដោយប្លុកនៅ   ប្រទេសម៉ុលដូវ៉ាដែរ។

សេចក្តីថ្លែងការណ៍របស់កូឡូនណា កើតឡើង ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសអាស៊ែរបៃហ្សង់ បានចាប់ផ្តើមការវាយលុកយោធាប្រឆាំងនឹងអាជ្ញាធរជនជាតិអាមេនីនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ និងបានបង្កើតការគ្រប់គ្រងពេញលេញលើតំបន់នេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm