ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសាកសួរសុខទុក្ខយោធិន នៅមន្ទីរពេទ្យព្រះកេតុមាលា

2023/10/04 11:41:39 pm        27

ភ្នំពេញះ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខា ធិការ ក្រសួងការពារជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបុគ្គលិក និងយោធិនជម្ងឺនៃ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម)ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា នាវេលាថ្ងៃនេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយក រង អគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយក មន្ទីរពេទ្យព្រះកេតុមាលា សំដែងនូវការស្វាគមន៍ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងសហការីទាំងអស់ អញ្ជើញមកសួរសុខទុក្ខបុគ្គលិក និងយោធិនជម្ងឺ(ខ.ភ.ម) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា នាពេលនេះ ។                    

ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាន (ខ.ភ.ម) ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល សម្ដែងការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា ខិតខំប្រឹងប្រែងលះបង់ពុះពារគ្រប់ការលំបាក ទាំងកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះអាយុជីវិត ពិនិត្យនិងព្យាបាលដល់យោធិន នាយទាហាន ពលទាហាន នៃ(ខ.ភ.ម) ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អ្នកជម្ងឺជនស៊ីវិលផងដែរ នាពេលកន្លងមក ។      ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ ពាំនាំនូវបណ្តាំផ្ញើការ សាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋា ភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃ(ខ.ភ.ម)ជូនចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ និងយោធិនជម្ងឺ(ខ.ភ.ម)កំពុងសម្រាកព្យាបាលសុខភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឆាប់ជាសះស្បើយពីជម្ងឺដង្កាត់ទាំងឡាយទាំងពួងឆាប់បាន វិលត្រឡប់ទៅកាន់ទីលំនៅឬកងឯកភាពវិញ ដើម្បីបន្តការងារ ។ឯកឧត្តមបន្តថាកងទ័ពគឺជាកម្លាំងស្នូលចាំ បាច់បំផុត ក្នុងខឿនកិច្ចការពារប្រទេសជាតិ មាតុភូមិ និងបូរណភាព ទឹកដីមិនអាចខ្វះបាន ។

ជាមួយគ្នានេះ ឯកឧត្តម លី កុសល ផ្តាំផ្ញើរនិងជំរុញលើកទឹចិត្តដល់វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា បន្តបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន ខិតខំកសាង និងអភិវឌ្ឍសមត្ថភាពជំនាញឯកទេសនានា ទទួលបានកាន់ខ្លាំងក្លា និងជោគជ័យដល់ការពិនិត្យព្យាបាលសុខភាពជូនយោធិនជម្ងឺរបួសក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋរបស់យើងតទៅទៀត។

ក្នុងខណៈនោះ ឧត្តមសេនីយ៍ឯក លី កុសល បាននាំយកអំណោយរបស់ក្រសួងការពារជាតិ ចែកជូនដល់យោធិនជម្ងឺនៃ (ខ.ភ.ម) មានចំនួន ៣២០នាក់ ដែលក្នុងម្នាក់ៗទទួលបាន មី ត្រីខកំប៉ុង ទឹកដោះគោ ស្ករស និងថវិកា ៣ម៉ឺនរៀលផងដែរ ៕ ដោយ ៖ ភារម្យ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        167
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm