អាជ្ញាធររាជធានីបង្កើនការរក្សាសន្តិសុខដើម្បីផ្ដល់ភាពកក់ក្ដៅដល់អ្នកទេសចរណ៍ និងពលរដ្ឋ

2023/10/05 12:29:35 am        67

ភ្នំពេញ ៖ អភិបាលរាជធានីបានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងបង្កើតគណៈកម្មការមួយ ដើម្បីពង្រឹងបន្ថែមផ្នែកសន្តិសុខផ្ដល់ភាពកក់ក្ដៅដល់អ្នកទេសចរណ៍ និងប្រជាពលរដ្ឋ។

​ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួម និងក្លឹបកំសាន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខឱ្យបានរឹងមាំ ឆ្លើយតបនឹងការទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។ ការជំរុញរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបង្កើតគណៈកម្មការនេះ ហើយត្រូវតែចេញដំណើរជាបន្ទាន់ក្នុងការចុះត្រួតពិនិត្យនោះ ដាច់ខាតត្រូវធ្វើកំណត់ហេតុ និងចុះហត្ថលេខាពីម្ចាស់ទីតាំងដែលមានភាគហ៊ុនធំជាងគេ មិនអនុញ្ញាត្តិឱ្យមេការគ្រប់គ្រងមកទទួលខុសត្រូវចុះហត្ថលេខាជំនួសនោះទេ។ ការងារនេះត្រូវតែក្តាប់ឱ្យបាន បើអាជ្ញាធរក្តាប់ស្ថិតិនេះមិនបាន គឺធ្វើអីមិនកើតនោះទេ។ 

ឯកឧត្ដមបន្តថា ចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះជារឿងសំខាន់ ដែលត្រូវពង្រឹង និងគ្រប់គ្រងឱ្យបាន ដើម្បីកុំឱ្យក្រុមសង្គមងងឹតធ្វើសកម្មភាពបាន។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវតែគ្រប់គ្រងមនុស្សចេញចូលរាជធានីភ្នំពេញឱ្យបាន ។ ការរិតបណ្តឹងខ្លាំង វាមិនប៉ះពាល់ដល់វិស័យទេសចរណ៍ទេ បើរាជធានីភ្នំពេញមានសន្តិសុខល្អប្រសើរ នោះអ្នកទេសចរណ៍បរទេសគេនឹងមកលេងរាជធានីភ្នំពេញកាន់តែច្រើនហើយ។ ការរិតបណ្តឹងខាងលើនេះត្រូវអនុវត្តចាប់ពីពេលនេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ បន្តដល់បុណ្យអ៊ុទូក និងបន្តរហូតទៅ។

ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា ក្រៅពីវិធានការខាងលើហើយនោះ ការដាក់កម្លាំង ពិនិត្យអាវុធជាតិផ្ទុះ ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការបង្រ្កាបល្បែងស៊ីសងនៅតាមមូលដ្ឋាន ក៏ជារឿងសំខាន់ ដែលត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ជាមួយនិងការចុះពង្រឹងសន្តិសុខ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់ស្មុកស្មាញឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm