ពលរដ្ឋហៃទី ព្រមទទួលយកបេសកកម្មបរទេសគាំទ្រដោយ UNបើសិនវានាំមកនូវសន្តិសុខ

2023/10/05 01:55:12 am        358

ប្រជាពលរដ្ឋហៃទី ដែលបោះទីជម្រកក្នុងជំរំជនភៀសខ្លួនសម្រាប់ជនរងគ្រោះដោយសារសង្រ្គាមឧក្រិដ្ឋកម្ម កាលពីថ្ងៃអង្គារ យល់ព្រមទទួលយកបេសកកម្មសន្តិសុខបរទេសគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីធ្វើសង្រ្គាមជាមួយក្រុមឧក្រិដ្ឋជនហិង្សា បើសិនជាវានឹងធ្វើឲ្យសន្តិសុខល្អប្រសើរឡើងនៅក្នុងប្រទេសនៅតំបន់ការ៉ាអ៊ីបមួយនេះ ។

 កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុញ្ញាតឲ្យមានបេសកកម្មសន្តិសុខបរទេសនៅប្រទេសហៃទី រយៈពេល ១ឆ្នាំ ក្រោយពេលពួកគេស្នើសុំជំនួយប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជនហិង្សា ដែលបានគ្រប់គ្រងតំបន់ភាគច្រើននៅក្នុងរដ្ឋធានី ព័រ អូប្រាំង ។

ប្រជាពលរដ្ឋហៃទីស្នាក់នៅក្នុងមហោស្រពភាពយន្ត Rex និងសាលាជាតិ Colbert Lochard ដែលត្រូវបានប្រើប្រាស់ជាជំរំជនភៀសខ្លួនសម្រាប់មនុស្សរត់ភៀសខ្លួនចេញពីអំពើហិង្សាក្រុមឧក្រិដ្ឋជន យល់ព្រមទទួលយកការធ្វើអន្តរាគមន៍របស់អន្តរជាតិនៅលើទឹកដីរបស់ពួកគេ ។

គួរឲ្យដឹងថា ប្រជាពលរដ្ឋហៃទី មានការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្តមានប្រដាប់អាវុធរបស់អង្គការសហប្រជាជាតិ ។ ប្រទេសហៃទីលែងមានជំងឺអាសន្នរោគ រហូតដល់ឆ្នាំ ២០១០ ពេលដែលក្រុមអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ បញ្ចេញទឹកស្អុយមានផ្ទុកមេរោគ ចូលទៅក្នុងទន្លេ ។ មនុស្សជាង ៩ពាន់នាក់ បានស្លាប់ ដោយសារជំងឺមួយនេះ ហើយមនុស្សប្រហែល ៨០ម៉ឺននាក់ទៀត ធ្លាក់ខ្លួនឈឺ ។

ប៉ុន្តែបេសកកម្មជំនួយសន្តិសុខ ស្របពេលដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនមែនជាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនោះទេ ។ 

កាលពីខែកក្កដាកន្លងទៅ ប្រទេសកេនយ៉ា បានសន្យាបញ្ជូនកងកម្លាំងនគរបាល ១ពាន់នាក់ដល់ប្រទេសហៃទី បន្ទាប់មកប្រទេសបាហាម៉ាស់ ប្តេជ្ញាផ្តល់ជំនួយទាហាន ១៥០នាក់ ស្របពេលដែលប្រទេសចាម៉ៃកា ហើយប្រទេសកោះ អង់ទីហ្គា និងបាប៊ុយដា ចង់ជួយពួកគេផងដែរ ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        21
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm