រដ្ឋាភិបាលកូឡុំប៊ី សុំទោសគ្រួសារជនរងគ្រោះសម្រាប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការរបស់កងទ័ពកាលពីចុងទសវត្សរ៍ឆ្នាំ២០០០

2023/10/05 02:34:26 am        569

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលកូឡុំប៊ី បានសុំទោសជាលើកដំបូងសម្រាប់ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការលើយុវជន ១៩នាក់ ក្រោមកណ្តប់ដៃកងទ័ព អំឡុងជម្លោះយោធា ។

ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកូឡុំប៊ី មន្រ្តីជាន់ខ្ពស់មួយរូប បាននិយាយសុំទោស និងទទួលស្គាល់ទំនួលខុសត្រូវរបស់រដ្ឋាភិបាលកូឡុំប៊ី នៅក្នុងរឿងអាស្រូវដែលបានរង្គោះរង្គើរកូឡុំប៊ីកាលពីចុងទសវត្សរ៍ឆ្នាំ ២០០០ ជាពេលដែលកងទ័ព ត្រូវបានគេរកឃើញថា បានសម្លាប់ជនស៊ីវិល និងចុះឈ្មោះពួកគេថាជាទ័ពព្រៃ ត្រូវសម្លាប់អំឡុងពេលសង្រ្គាម ។

រដ្ឋមន្រ្តីក្រសួងការពារជាតិកូឡុំប៊ីលោក Ivan Velasquez បាននិយាយសុំទោស ខណៈដែលលោកប្រធានាធិបតី Gustavo Petro និងសាច់ញាតិជនរងគ្រោះ បានចូលរួមពិធីរំឭកខួបនៅទីលានចតុរង្គ Bolivian ស្ថិតក្នុងទីក្រុង Bogota ។

យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ការសុំទោសនេះ កើតចេញពីការកាត់ទោសឆ្នាំ ២០១៥ដោយតុលាការក្នុងស្រុក មកពីរដ្ឋ Santander ដែលបានបញ្ជាឲ្យរដ្ឋាភិបាលកូឡុំប៊ី ស្នើសុំការលើកលែងទោសសម្រាប់ករណីដែលបានសម្លាប់យុវជន Jaime Estiven Valencia ។

សូមបញ្ជាក់ថា សង្រ្គាមរយៈពេល ៥ទសវត្សរ៍របស់កូឡុំប៊ី ប្រឆំាងនឹងក្រុមឧទ្ទាម បានសម្លាប់មនុស្ស ២០ម៉ឺននាក់ មនុស្ស ៧,៧លាននាក់ ត្រូវបានជម្លៀសខ្លួន ហើយមនុស្ស ៦ម៉ឺននាក់ទៀត ត្រូវបានចុះបញ្ជី ថាបានបាត់ខ្លួន ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm