ជ័យលាភីលេខ០១ ក្នុងមហោស្រពចាប៉ីដងវែង បានទៅបេក្ខជន ណូន សុខ មកពីខេត្តសៀមរាប

2023/10/05 04:49:28 am        837

ភ្នំពេញ:ជ័យលាភីលេខ០១ ក្នុងមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» បានទៅបេក្ខជន ណូន សុខ មកពីខេត្តសៀមរាប, ជ័យលាភីលេខ០២ បានទៅបេក្ខជន សាត វណ្ណា មកពីរាជធានីភ្នំពេញ និងជ័យលាភីលេខ០៣ បានទៅបេក្ខជន សូរ សារ៉ន មកពីខេត្តស្វាយរៀង។

លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានឲ្យដឹងក្នុងពិធីបិទមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» នាល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះថា មហោស្រពចាប៉ីដងវែងទាំងប្រទេស ឆ្នាំ២០២៣ ប្រារព្ធឡើងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែតុលា ស្របពេលដែលទម្រង់សិល្បៈចាប៉ីដងវែង និងទម្រង់សិល្បៈ បុរាណ ខ្មែរផ្សេងៗទៀត កំពុងថមថយ នៃការគាំទ្រពីមហាជនគ្រប់ស្រទាប់ថ្នាក់ នាសម័យសកលភាវូបនីយកម្ម។ គោលបំណងសំខាន់ នៃការរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស គឺដើម្បីចូលរួមថែរក្សាលើកស្ទួយតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សម្ដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់ កិត្យានុភាពជាតិ។ ជាពិសេសគាំទ្រ និងលើកទឹកចិត្តដល់សិល្បករចាប៉ីដងវែង ឱ្យមានសកម្មភាពផុសផុលឡើងវិញ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់មហាជនឱ្យបានស្គាល់ និងស្វែងយល់បន្ថែមអំពីទម្រង់ សិល្បៈចាប៉ីដងវែង។

នាឱកាសនោះលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអបអរសាទរដ៏ស្មោះចំពោះសិល្បករ ចាប៉ីដងវែងទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពនាថ្ងៃនេះ និងសូមលើកទឹកចិត្តដល់ប្អូនៗ ជាសិល្បករ ដែលមិនទទួលបានពានរង្វាន់ សុំបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចំរើន ប្រកបដោយនិរន្តរភាព។ «មហោស្រពចាប៉ីដងវែង» មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះគោលដៅសំខាន់ នៃការរៀបចំមហោស្រពចាប៉ីនាពេលនេះ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់ វិស័យសិល្បៈទស្សនីយភាពមួយនេះ ឱ្យកាន់ទៅរីកចម្រើនបន្ថែម។

ចំណែកបេក្ខជន ណូន សុខ មកពីខេត្តសៀមរាប (ពិការភ្នែក) ទទួលបានចំណាត់ថ្នាក់លេខ០១ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលមានសេចកី្តសុខ និងឈរនៅទីនេះ ពិសេសទទួលបានជ័យលាភីលេខ០១ ដោយសារប្រទេសជាតិមានសន្តិភាព សូមអរគុណសន្តិភាព! ព្រមទាំងសុំឲ្យលើកទឹកចិត្តដល់យុវជន យុវតី ដែលរៀនស្មូត រៀនចាប៉ី រៀនចម្រៀងបុរាណ សុំកុំបន្ទុចបង្អាក់ដោយសារអបីជំនឿ ព្រោះទាំងអស់នេះជាអត្តសញ្ញាណ កាលណាមិនលើកទឹកចិត្តគាត់ យូរៗទៅវានឹងបាត់បង់លែងមានអ្នករៀនហើយ នេះគឺជាគ្រោះថ្នាក់ដល់វប្បធម៌យើង។ ដូច្នេះសូមជួយគាំទ្រ គាំពារ និងផ្តល់នូវប្រយោជន៍សម្រាប់អ្នកដែលថែរក្សា អភិរក្ស និងអភិវឌ្ឍដោយកី្តយកចិត្តទុកដាក់ និងដោយកី្តស្រលាញ់ចំពោះវប្បធម៌ និងព្រលឹងរបស់ខ្មែរ។

សូមបញ្ជាក់ផងដែរថា ជាលទ្ធផលបេក្ខជន៣រូប ទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលមានសមភាពដូចខាងក្រោម៖ ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជន ណូន សុខ មកពីខេត្តសៀមរាប, ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនសាត វណ្ណា មកពីរាជធានីភ្នំពេញ និងជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជន សូរ សារ៉ន មកពីខេត្តស្វាយរៀង និងចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ ឆុន តុលា មកពីខេត្តសៀមរាប និងបេក្ខជន ច្រឹក សេ មកពីខេត្តសៀមរាប៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm