
អភិបាលតំបន់វេនេតូ លោកលូកា ហ្សៃអា បានអញ្ជើញទៅសួសុខទុក្ខជនរងគ្រោះដោយក្រឡាប់
រថយន្ដក្រុង នៅមន្ទីរពេទ្យមួយនៅថ្ងៃពុធនេះ ដោយបានហៅគ្រោះថ្នាក់នោះថាជាសោកនាដកម្មដ៏អាក្រក់បំផុត។
គ្រោះថ្នាក់នេះ បានកើតឡើងនៅពេលរថយន្ដក្រុងអគ្គីសនីមួយគ្រឿង កំពុងដឹកអ្នកទេសចរបរទេសជាច្រើននាក់ ដែលវឹលត្រឡប់ពីការធ្វើដំណើរទៅក្រុងវេនីស (Venice) បានបុកធ្លាយរបាំងដែកការពារ និងបានធ្លាក់ទៅលើស្ពានអាកាសមួយ ហើយបានជ្រុលទៅបុកដីចំងាយជាង១០ម៉ែតនៅខាងក្រោម និងបានឆាបឆេះកាលពីយប់ថ្ងៃអង្គារ នៅក្នុងស្រុក មេស្ទើរ(Mestre) ។
ឧបទ្ទេវហេតុនេះ បានកើតឡើងនៅមុនម៉ោង៨:យប់នៅលើផ្លូវដ៏មមាញឹកមួយដែលតភ្ជាប់ពីស្រុកមេស្ទើរ (Mestre) ទៅមជ្ឈមណ្ឌលប្រវត្ដិសាស្រ្ដវេនីស។ មនុស្សចំនួន២១នាក់ បានស្លាប់នៅក្នុងក្រឡាប់រថយន្ដក្រុងនេះទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី បាននិយាយថា អ្នកស្លាប់ក្នុងនោះ មានជនជាតិអ៊ុយក្រែន៥នាក់ អ្នកទេសចរអាល្លឺម៉ង់ម្នាក់ និងអ្នកបើកបជនជាតិអ៊ីតាលីម្នាក់ផងដែរ។