សៀមរាប៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ចន្លោះពីម៉ោង ០៩:០០-១០:០០នាទីព្រឹក នឹងមានការចុះចតជើងហោះហើរសាកល្បងចំនួន៣ជើង ក្នុងនោះជើងហោះហើរក្នុងស្រុកចំនួន ០២ជើង (មកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ) និងជើងហោះហើរអន្តរជាតិចំនួន ០១ជើង (មកពីទីក្រុងគុនមីង ខេត្តយុនណាន នៃសាធារណរដ្ឋប្រជាមានិតចិន) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តាមកម្មវិធីដូចខាងក្រោម៖
១-ជើងហោះហើរនៃក្រុមហ៊ុន Sky Angkor Airlines (ZA):
-ភ្នំពេញ-សៀមរាប (PNH-SAI) មកដល់វេលាម៉ោង០៩:០០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់
-សៀមរាប-ភ្នំពេញ (SAI-PNH) ចេញដំណើរវេលាម៉ោង១០:០០នាទីព្រឹក មានអ្នកដំណើរ ៨៥នាក់
២-ជើងហោះហើរនៃក្រុមហ៊ុន China Eastern Airlines (MU) :
-គុនមីង-សៀមរាប (KMG-SAI) មកដល់វេលាម៉ោង០៩:១៥នាទីព្រឹក ពុំមានអ្នកដំណើរទេ
-សៀមរាប-គុនមីង (SAI-KMG) ចេញដំណើរវេលាម៉ោង១១:០០នាទីព្រឹក ពុំមានអ្នកដំណើរទេ
៣-ជើងហោះហើរនៃក្រុមហ៊ុន Cambodia Airways (KR):
-ខេត្តព្រះសីហនុ-សៀមរាប (KOS-SAI) មកដល់វេលាម៉ោង០៩:៣០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់
-សៀមរាប-ភ្នំពេញ (SAI-PNH) ចេញដំណើរវេលាម៉ោង១០:៣០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់
(បញ្ជាក់៖ រាល់អ្នកដំណើរមកដល់ទាំងអស់ពុំចេញពីអាកាសយានដ្ឋាននោះទេ ហើយនឹងចេញដំណើរត្រឡប់ទៅវិញតាមជើងហោះហើរនីមួយៗ។