ជនអន្តោប្រវេសន៍កាន់តែច្រើនប្រថុយជិវិតតាមទូកឈើដ៏គ្រោះថ្នាក់ក្នុងសមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប

2023/10/05 04:23:00 pm        320

អេស្ប៉ាញ៖ សេវាសង្គ្រោះបន្ទាន់នៅលើកោះ កាណារី(Canary) របស់អេស្ប៉ាញ បាននិយាយកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ជាង៦៥០នាក់ បានទៅដល់កោះ អេល ហៀរ៉ូ (El Hierro) តាមទូកឈើធំៗចំនួន ៥គ្រឿង ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ សេវាសង្គ្រោះបន្ទាន់របស់កោះនេះ បាននិយាយនៅលើបណ្ដាញសង្គម X ថា ទូកមួយក្នុងចំណោម ទូក៤គ្រឿងដែលបានទៅដល់កាលពីថ្ងៃអង្គារ បានដឹកជនអន្តោប្រវេសន៍ ចំនួន២៨០នាក់។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ EFE បាននិយាយថា នេះជាចំនួនដ៏ច្រើនបំផុត នៅក្នុងទូកតែមួយ ចាប់តាំងពីក្រុមអ្នកជួញដូរមនុស្សបានចាប់ផ្តើមប្រើប្រាស់ផ្លូវកោះ Canary ជាប្រចាំកាលពីឆ្នាំ១៩៩៤ ។ 

ទូកបីផ្សេងទៀតដែលដឹកជនអន្តោប្រវេសន៍កជាង២០០នាក់ក៏បានទៅដល់ កោះ អេល ហៀរ៉ូ កាលពីថ្ងៃអង្គារ ផងដែរ ស្របពេលទូកមួយគ្រឿងទៀតដឹកជនអន្តោប្រវេសន៍ ចំនួន ១២៨ នាក់បានទៅដល់កាលពីថ្ងៃពុធ។ មានតែជនអន្តោប្រវេសន៍៥នាក់ប៉ុណ្ណោះដែលត្រូវការការព្យាបាល។  

ក្រុមជនអន្តោប្រវេសន៍រាប់រយនាក់ផ្សេងទៀតត្រូវស្ទាក់ចាប់បានអំឡុងព្យាយាមពទៅដល់កោះផ្សេងទៀតនៅក្នុងប្រជុំកោះ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក និងកន្លែងផ្សេងទៀតនៅលើដីគោករបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។  

ក្រុមជនអន្តោប្រវេសន៍ដែលបានទៅដល់តាមទូកទៅកាន់ប្រទេសអេស្ប៉ាញ បានចំណាយពេលរហូតដល់ ៧២ ម៉ោងក្នុងការឃុំឃាំងរបស់កងកម្លាំងនគរបាល ដើម្បីកំណត់អត្តសញ្ញាណ បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់កន្លែងសម្រាក ឬកន្លែងឃុំឃាំងផ្សេងៗ អាស្រ័យលើករណីរបស់ពួកគេ។ ទោះបីជាអ្នកខ្លះត្រូវបាននិរទេសឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក៏ដោយ ភាគច្រើនបានដាក់លិខិតសុំសិទ្ធិជ្រកកោន ហើយត្រូវបានគេនាំទៅកាន់ដីគោកប្រទេសអេស្ប៉ាញ ដើម្បីដាក់ញត្តិរបស់ពួកគេក្នុងការសិក្សា។យោងតាមទិន្នន័យផ្លូវការ នៅក្នុងខែមករាដល់ខែសីហា ជនអន្តោប្រវេសន៍ ចំនួន ២១. ៧៨០នាក់ ទៅដល់ប្រទេសអេស្ប៉ាញ ជិត ១៥ភាគរយ ច្រើនជាងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ខែកញ្ញា គឺជាអំឡុងពេលដ៏មមាញឹកបំផុត ក្នុងចំណោមរដូវកាលឆ្លងដែនជាច្រើន ក្នុងការព្យាយាមឆ្លងសមុទ្រទាំងអស់ ដោយសារទឹកមានភាពស្ងប់ស្ងាត់ជាងពេលផ្សេងៗ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm