ប្រេ​ស៊ី​ល​រង​ការ​រិះ​គន់​ខ្លាំង​ក្រោយ​ទទួល​សិទ្ធិ​រៀបចំ Copa America

2021/06/02 08:56:37 pm        105

​បាល់ទាត់​៖ ​បន្ទាប់ពី​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង CONMEBOL ប្រកាស​ថា ​ប្រេ​ស៊ី​ល​នឹង​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់ Copa America ក៏​ផ្ទុះ​ការរិះគន់​ខ្លាំង​ពិ​មជ្ឈដ្ឋាន​ទូទៅ ស្រប​ពេល​ប្រេ​ស៊ី​ល​នៅ​ប្រឈម​ខ្លាំង​នឹង​វិបតិ្ត Covid-19 នៅឡើយ​។​

​​យ៉ាង​ណាក្តី​ប្រធាន​ធិបតី​ប្រេ​ស៊ី​ល​ លោក Jair Bolsonaro បាន​ចេញ​ការពារ​ការ​សំរេច​ចិត្ត​នេះ​ដោយ​លើក​ឡើង​ថា ការចូលរួម​របស់​កីឡាករ​បាល់ទាត់​មកពី​ជុំវិញ ​ទ្វីប​អាមេរិក​ខាងត្បូង​នេះ​មិន​មែន​ជា​ហានិភ័យ​ខ្ពស់​ដែល​ត្រូវ​ប្រឈម​នោះ​ទេ ហើយ​មុននឹង​ឈាន​ដល់​ការ​សំរេច​ចិត្ត​នេះ ​លោក​ក៏បាន​ភ្លើង​ខៀវ​ពី​រដ្ឋមន្ត្រី​សុខាភិបាល​ប្រេ​ស៊ី​ល​ផង​ដែរ​។​ ​ប្រេ​ស៊ី​ល​បាន​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ដោយសារ​វិបត្តិ Covid-19 ដោយមាន​អ្នក​ស្លាប់​សរុប​ជាង ៤៦៣០០០នាក់​ហើយ​មកដល់ពេលនេះ​។ ​សូម​បញ្ជាក់​ថា ​ប្រេ​ស៊ី​ល​បាន​ស្ម័គ្រចិត្ត​ធ្វើជា​ម្ចាស់ផ្ទះ Copa America បន្ទាប់ពី​សហ​ម្ចាស់ផ្ទះ​ទាំងពីរ​កូ​ឡុំ​ប៊ី និង​អា​ហ្ស​ង់​ទីន​បាន​ដក​ខ្លួន​បន្តបន្ទាប់​គ្នា​។​

​កាលពី​ខែ​មុន​កូ​ឡុំ​ប៊ី​មុនគេ ​ដែល​បាន​ប្រកាស​ដក​ខ្លួន​មិន​រៀបចំ​ដោយសារ​បញ្ហា Covid-19 និង​អស្ថិរភាព​នយោបាយ មុន​ពេល​ដែល​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃអាទិត្យ​មួយទៀត​ ក៏បាន​ប្រកាស​ដក​ខ្លួន​ដែរ​ដោយសារ​ការ​ឆ្លង​រាលដាល Covid-19 នៅតែ​បន្ត និង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​។ ប្រេ​ស៊ី​ល​គឺជា​ក្រុម​ការពារ​តំណែង​ជើងឯក Copa America នេះ​ ខណៈ​ការប្រកួត​ឆ្នាំនេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា​នេះ​ហើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm