ក្មេងស្រីអ៊ីរ៉ង់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរបួសធ្ងន់ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់ហ៊ីចាប់

2023/10/05 05:17:33 pm        433

អ៊ីរ៉ង់៖ ក្មេងស្រីជំទង់វ័យ១៦ឆ្នាំម្នាក់រងរបួសធ្ងន់នៅក្នុងទីក្រុងតេអេរ៉ង់ (Tehran) បន្ទាប់ពីបានដួលសន្លប់កាលពីថ្ងៃអាទិត្យ ក្រោយការប្រឈមជាមួយក្រុមទីភ្នាក់ងារនៅលើរថភ្លើងក្រោមដីពីបទបំពានច្បាប់ស្លៀកពាក់តាមសាសនាអ៊ីស្លាមហ៊ីចាប់ (hijab)។  

ការអះអាងនេះយោងតាមសកម្មជនសិទ្ធិមនុស្សធំៗចំនួន២ ដែលបានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញអត្តសញ្ញាណ។ 

វីដេអូពី CCTV ដែលបានចែករំលែកដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បង្ហាញពីនារីជំទង់ឈ្មោះ អាមីតា ហ្គេរ៉ាវ៉ានដ៍ (Armita Geravand) ពុំបានស្លៀកបំពាក់តាមច្បាប់ហ៊ីចាប់ជាកាតាព្វកិច្ចទេ។ 

នាងត្រូវបានអមដំណើរដោយមិត្តស្រីៗ២នាក់ ដើរទៅកាន់រថភ្លើង ។ 

ដោយកំពុងឡើងចូលក្នុងទូរថភ្លើង ក្មេងស្រីជំទង់ម្នាក់ក្នុងចំណោមពួកគេទាំង៣ត្រូវគេមើលឃើញចេញមកវិញភ្លាមៗនិងដួលនៅលើដី។ ក្រោយមកក្មេងស្រីម្នាក់ទៀត ត្រូវបានទាញចេញទាំងសន្លប់ពីទូរថភ្លើងដោយក្រុមអ្នកដំណើរ។    

សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ ទេពីការពិតនៃវីដេអូនេះ ។   

ករណីរបស់នាង ហ្គេរ៉ាវ៉ាន់ កំពុងបង្កើនក្ដីបារម្ភ ថានាងអាចជួបវាសនាដូចនាង ម៉ាសាអាមីនី (Mahsa Amini)ជាស្រ្តីវ័យ២២ឆ្នាំដែលបានស្លាប់អំឡុងការសាកសួររបស់នគរបាលសីលធម៌ ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់។  

ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ឳពុកម្ដាយរបស់នាងនិយាយថា កូនស្រីរបស់ពួកគាត់ មានអាការៈធ្លាក់សម្ពាធឈាម បាត់បង់ជំហរ ហើយក្បាលរបស់នាងត្រូវបានបោកនឹងជញ្ជាំងទូរថភ្លើងក្រោមដី ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm