អាណាព្យាបាលសិស្សអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់វ៉ាក់សាំង​ការពារ​ជំងឺ​មហារីកមាត់ស្បូនដល់កូនចៅពួកគាត់

2023/10/05 05:20:27 pm        603

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អាណាព្យាបាលសិស្សកម្រិត​បឋម​សិក្សា​ដែល​មាន​អាយុ៩ឆ្នាំគត់ បានសំដែងនូវក្តីរំភើពរីករាយជាពន់ពេក និងថ្លែងអំណរគុណ​ដល់​សម្តេច​មហាបវរ​ធិបតេឲី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់​វ៉ាក់​សាំង​ការពារជំងឺ​មហារីកមាត់ស្បូនចាក់ជូនកូនចៅពួកគាត់នៅថ្ងៃនេះ ។ នៅព្រឹកនេះ ក្រុមគ្រូពេទ្យ នៃ​មន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំង៤៥ទីតាំង បានដំណើរ​ការ​ចាក់​ជូន​កុមារីអាយុ៩ឆ្នាំ ក្នុងខេត្តកំពង់ឆ្នាំង មានប្រមាណជិត៥ពាន់នាក់ផងដែរ។

អាណាព្យាបាលសិស្សានុសិស្សដែលមានកូនស្រីអាយុ៩ឆ្នាំបានអោយដឹងថា៖ ពួកគាត់​ពិត​ជា​រំភើប​ណាស់ ពេលឃើញលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក យិន សាវ៉េន អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំ​ក្រុម​គ្រូពេទ្យយកវ៉ាក់សាំងការពារជម្ងឺមហារីកស្បូន មកចាក់ជូន​កូន​ចៅ​របស់​ពួក​គាត់​ក្នុង​ថ្ងៃ​នេះ​ដោយ​មិន​គិតថ្លៃឡើយ។ ជាពិសេសពួកគាត់បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុកប្រជាពលរដ្ឋទាំងអស់ គ្រប់​ទីកន្លែងដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែរ។ ការចាក់វ៉ាក់សាំងនេះ នៅ​តាម​មន្ទីរ​ពេទ្យឯកជនប្រមាណ៧០ដុល្លាឡើងទៅ តែពេលនេះ សម្តេចធិបតី បានចាក់ជូន​ដោយ​ឥត​គិត​ថ្លៃទេ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ជំងឺ​មហារីក​មាត់​ស្បូន គឺជាជម្ងឺមហារីកដែលជួបញឹកញាប់បំផុត និងជាជំងឺ​មហារីក​ទី៤​ ក្នុង​ចំណោម​ស្ត្រី​ទូទាំង​ពិភពលោក ។ ក្នុងឆ្នាំ២០២០ គេរកឃើញជំងឺ​មហារីកមាត់ស្បូននេះ បានកើត​ឡើង​ច្រើន​នៅ​ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

នៅថ្ងៃនេះ ក្រោមការកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី , ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានផ្តល់​ជូនកុមារី​អាយុ៩ឆ្នាំនៅ​តាម​សាលា​បឋម​សិក្សា​ទាំងអស់​ក្នុង​ខេត្តកំពង់ឆ្នាំង​ប្រមាណ​ជិត​៥ពាន់នាក់ ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីកមាត់​ស្បូន​ដោយ​ឥត​គិត​ថ្លៃ​។ ចំណែក​កុមារី​ដែល​មិន​បាន​ចូល​សាលា​រៀន​នៅ​តាម​បណ្តាភូ​មិ​នានា​មាន​ប្រមាណ​ជិត​៣០​នាក់​ទៀត ក៏ត្រូវទទួលបានការចាក់វ៉ាក់សាំងនេះដែរ៕ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm